កំពង់ធំៈ ភាពរញ៉េរញ៉ៃ និងអាណាធិបតេយ្យបេនឡានកំពង់ថ្ម ពុំត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់បែរជាបណ្តែតបណ្តោយឲ្យមានការ ដាក់រថយន្តនៅលើផ្លូវជាតិលេខ៦ ប្រដេញចាប់ម៉ូយបង្ករភាព អសន្តិសុខ និងសុវត្តិភាពដល់អ្នកដំណើរ ចំណែកទីតាំងបេនឡានត្រូវបានក្រុមអជីវករលក់ណែនតាប់ រីឯបេនឡានអាជ្ញាធរយកផ្លូវជាតិលេខ៦មកធ្វើជាបេនឡានវិញ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យដឹងថា លោកមានការព្រួយបារមណ៍ខ្លាំងណាស់ ចំពោះសុវត្តិភាពអ្នក ធ្វើដំណើរដែលបានមកជិះរថយន្តដោយមានការប្រទាញ ប្រទង់គ្នាដណ្តើមម៉ូយពេញផ្លូវជាតិ បង្ករភាពព្រួយ បារម្ភរណ៍ ដោយសារនៅចំនុចផ្សារកំពង់ថ្ម ជាផ្លូវបំបែកពីភ្នំពេញ ពីខេត្តកំពង់ចាម មកជួបគ្នានៅចំនុចគល់ ស្ពានកំពង់ថ្ម រីឯអ្នកលក់បានលក់ហ៊ារដល់គល់ស្ពានកំពង់ថ្ម យ៉ាងរំភើយដោយពុំមានការរៀបចំសណ្តាប់ ធ្នាប់នោះទេ ។
កម្លាំងសមត្ថកិច្ចដែលប្រើប្រាស់ផ្លូវមួយខ្សែអែបផ្សារ ត្រូវបានកកស្ទះទាំងរថយន្ត រ៉ឺម៉ក និងអជីវករលក់ទំនិញ បង្ករភាពរញ៉េរញ៉ៃពេញផ្លូវ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ជាហេតុធ្វើឲ្យមានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរ និងបានសំណូមពរឲ្យមានការរៀបចំផ្សារជាថ្មី ដើម្បីឲ្យមានចំណតរថយន្តដោយត្រឹមត្រូវ មិនមែនយកផ្លូវ សាធារណៈមកធ្វើជាអជីវកម្ម និងសូមឲ្យគិតពីអ្នកដ៏ទៃខ្លះផង ថាតើគេមានផលលំបាកប៉ុណ្ណា ។
មហាជនទូទៅបានសំណូមពរឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មេត្តាជួយដាក់វិធានការរៀបចំ បេនឡាន កំពង់ថ្ម ឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីជាការបញ្ច្រាសការគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅផ្សារកំពង់ថ្ម ព្រោះកន្លងមកមានហេតុគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីកើតឡើង នៅចំនុចបេនឡាន អាណាធិបតេយ្យនេះ។