ខេត្តកំពង់ធំៈ សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រយថន្តយីឌុបមួយគ្រឿង លួចដឹកឈើខុសច្បាប់ ដោយប្រើច្បាប់អស់សុពលភាពរបស់អភិបាលខេត្តកំពង់ធំ ដឹកមួយជើងហើយមួយជើងទៀត ទីបំផុតអស់ ល័ក្ខត្រូវបានមេព្រៃក្របួច ទើបែករឿងឈ្មួញទិញច្បាប់អនុញ្ញាតិរបស់អភិបាលខេត្តកំពង់ធំ ក្នុងមួយសន្លឹក ២០០០ដុល្លា ។ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៥ លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងមន្ត្រីក្រោមឳវាទ បានដឹកនាំបង្ក្រាបរថយន្ត យីឌុបមួយគ្រឿង ពណ៌ ខៀវ អត់ស្លាកលេខ ដឹកឈើលេខ២ ដែលត្រូវបានគេស្គាល់ ឈ្មោះ ប្រាក់ ថា ជាអ្នករត់ការដឹកឈើ ដុះស្លែរចេញពីភូមិ ៩៩ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឆ្ពោះទៅដាក់នៅ ស្រុកបារាយណ៍ ខេត្តនៅស្គុនខេត្តកំពង់ចាម តែត្រូវបានសមត្ថកិច្ចក្របួចបាន ដោយសារតែច្បាប់អនុញ្ញាតិរបស់ អភិបាលខេត្តកំពង់ធំ អស់សុពលភាព ។
ប្រភពពត៌មាន បានអោយដឹងថា មានរថយន្តជាច្រើនគ្រឿង ខ្លះមានច្បាប់សេះហោះ ដឹកមិនចេះអស់សុពលភាព ខ្លះក្លែងបន្លំច្បាប់ ដឹកជញ្ជូនដូចហែកឋិន តែពុំត្រូវបានលោក សៅវណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្តាន់បង្ក្រាបនោះឡើយ ព្រោះមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយក្នុងជួរ រដ្ឋបាលព្រៃឈើសណ្តាន់ បណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនយ៉ាងរលូន ជាក់ស្តែងរថយន្តយីឌុបមួយគ្រឿងនេះ បានដឹកដោយរលូនមកដល់ស្រុកបារាយណ៍ តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ក៏ព្រោះតែលោក ប្រាក់ថា ពុំបានរត់ផ្លូវមុន ។
តាមការឲ្យដឹងពីលោកហេង ឈុនហ៊ី នាយប៉ុស្តិ៍បាលកំពង់ថ្ម បានឲ្យដឹងថា លោកមិនទទួលខុសត្រូវជាដាច់ខាត ចំពោះ ច្បាប់របស់គាត់ ដែលបានឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ចេញឲ្យទិញដឹកឈើចំនួន ៣២ ម៉ែត្រគូប ដើម្បីយកមកធ្វើប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម តែលោកបានលក់លោកហេង ឈុនហ៊ី នាយប៉ុស្តិ៍បានយកលិខិតនេះលក់ឲ្យ ទៅឈ្មួញក្នុងតំលៃ២០០០ដុល្លា ដែលបានចេញតាំងពីថ្ងៃទី ៤ ខែ ៣ឆ្នាំ ២០១៤ ឈ្មួញបានឆ្លៀតឳកាស់ជា ច្រើនដងដោយប្រើលិខិតដដែល លុះដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ ឈ្មួញដឹកឈើម្តងទៀតត្រូវបាន សមត្ថកិច្ចឃាត់យកមកទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
ពាក់ព័ន្ឋទៅនឹងលោក ហេង ឈុនហ៊ី នាយប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម បច្ចប្បន្ននៅក្នុងខ្ទមនៅឡើយ យកចំណីស្ទឹងជីនិតធ្វើជា ប៉ុស្តិ៍ រីឯឈើក៏ពុំមានសូម្បីតែមួយដុំ ចំណែកលុយក៏ក៏រកមុខមិនឃើញ ថាធ្លាក់ទៅណាអស់ ពាក់ព័ន្ឋទៅនឹង ចម្ងល់នេះ លោក ជូ សំអាន ស្នងការខេត្តកំពង់ធំ បានឲ្យដឹងតាមទូរស័ព្ទថា លោកបានដឹងពីរឿងនេះហើយ លោកនិងចាត់ឲ្យមានការសាងសង់ប៉ុស្តិ័ឡើងវិញ និងត្រូវបានត្រួតពិនិត្យនូវការដឹកជញ្ជូន នឹងថវិការ។ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថាទូរស័ព្ទថា លោកអគុណអ្នកពត៌មាន ខ្លាំងណាស់ តែងតែ សហការ ផ្តល់ពត៌មានពីលទ្ធផល អសកម្មមួយចំនួន ពីថ្នាក់ក្រោម ចំណែកលិខិតដែលបានចេញនោះ លោកនិងបញ្ជារឲ្យសមត្ថកិច្ចជំនាញ អញ្ញាតិចោលដោយសារហួសសុពលភាព ហើយឈ្មួញចេះតែដឹកយក ទៅប្រើប្រាស់ដោយខុសច្បាប់ ចំណែកប៉ុស្តិ៍រដ្ឋបាល ឯកឧត្តម និងឲ្យគណៈកម្មការចុះត្រួតពិនិត្យថា ហេតុអ្វី បានជាមិនទាន់ធ្វើ ចុះបើមិនទាន់ធ្វើតើលុយទៅឯណាអស់ ។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើ បានឲ្យដឹងថា កាដឹកឈើរបស់លោក ប្រាក់ថានេះ បានដឹកជាច្រើនដងហើយ កន្លងមកចេះអនុគ្រោះ តែពេលនេះមិនអាចអនុញ្ញាតិទៀតទេ ចំនែកឈើតាមការប៉ានស្មាន ជាង ២០ម៉ែត្រគូបបើផាកពិន័យតាមច្បាប់ ស្មើរនឹង ៦០លានរៀល តែពេលនេះ ពុំទាន់ធ្វើការវាស់វែងពិតប្រាកដទេ ដោយសារតែអភិបាលខេត្តកំពង់ធំ ឲ្យធ្វើរបាយការជូនខេត្ត ព្រោះពាក់ព័ន្ឋទៅនឹង ការចេញលិខិត ដោយអភិបាលខេត្ត ។