រថយន្ត​កូរ៉េ​មួយគ្រឿង​បើក​បុក​រះ​ម៉ូតូ​៣​គ្រឿង​រងរបួស​ស្រាល​៦​នាក់​

0

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយគ្រឿង​បើក​បោះពួយ​លឿន ដូច​ហោះ​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​៣​គ្រឿង បណ្ដាលអោយ​មនុស្ស​៦​នាក់​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​Image4
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មាន​រថយន្ត​កូរ៉េ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9320 ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មិនដឹងថា​យ៉ាង​មិច រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅបុក​ប៉ះ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-4650 ចំ​ពីក្រោយ ជិះ​ដោយ​បុរស​២​នាក់​បណ្ដាលអោយ​ដួល​រងរបួស​ស្រាល ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ជិះ​ដោយ​បុរស​ម្នាក់​Image6បណ្ដាលអោយ​រងរ​បួស​ស្រាល​ផងដែរ ប៉ុន្តែ​ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​មិន​ចង់​មានរឿង​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ រួច​រថយន្ត​បន្តទៅ​បុក​ប៉ះ​ម៉ូតូ​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-6061 ជិះ​ដោយ​បុរស​ម្នាក់​បណ្ដាលអោយ​ដួល​រងរបួស​ស្រាល បន្ទាប់មក​រថយន្ត​ក៏​បួង​ចង្កូត​ក្រឡាប់​នៅ​កណ្ដាលផ្លូវ​តែម្ដង​ធ្វើអោយ​អ្នកជិះ​ក្នុង​រថយន្ត​រងរបួស​ស្រាល​បាន​លូន​ចេញពី​រថយន្ត​ហើយ​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍​ជួយ​សំរួល​ចរាចរ​ភ្លាមៗ រួច​សមត្ថកិច្ច​ជំនាញ​ក៏​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image5