យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ទះ​គូទ​នារី​ម្នាក់​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រូវគេ​ចោទថា​ជា​ចោរឆក់ កាបូប ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​

0

​ភ្នំពេញ​៖ ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​យ៉ាង​លឿន​ទៅ ទះ​គូទ​នារី​ម្មាក់ ដែល​កំពុង ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ចោរឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួ ន​បាន​២​នាក់ និង​ម៉ូតូ​១​គ្រឿង យកទៅ​ធ្វើ​ការអប់រំ​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១១​ខែមករា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​៨២​កែង​និង​ផ្លូវ​១៨៣ ស្ថិតក្នុង​សង្កាត់​អូស​ឫស្សី​៤ ខណ្ឌ​៧​មករា​។​Image8
​តាម​ប្រភពព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​ក្មេងស្ទាវ មួយក្រុម មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ ក្មេងស្ទាវ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ទាក់​គូត​នារី​ម្មាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ចោរឆក់​កាបូប ហើយ​ក្មេង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CV-3921 ជិះ​មកពី​ក្រោយ​ហើយ​ស្រែក​ឲ្យ​នារី​ជនរងគ្រោះ ថា (​ចង់​បង្ករឿង​ជាមួយ​ពួកម៉ាក​ខ្ញុំ​មែន​)​រួច​ក៏​ឈប់​ម៉ូតូ​ធ្វើ​ឈ្លួ​ស​ប្រ​កែ​ត​គ្នា​មួយ​ប្រាវ ។ មួយសន្ទុះ​ក្រោយមក​Image7ក្មេងស្ទាវ​២​នាក់​ដែល​ជិះ​ម៉ូតូ​ទះ​គូទ​នារី​នោះ ក៏​ជិះ​ម៉ូតូ​ត្រលប់​មកវិញ មក​ធ្វើកា​ឈ្លួ​ស​ប្រ​កែ​ត​គ្នា​យ៉ាងខ្លាំង រហូតដល់​សមត្ថកិច្ច​ចុះទៅ​ទៅដល់​ចំណុចកើតហេតុ ក្មេងស្ទាវ​២​នាក់​ដែល​ជិះ​ម៉ូតូ​ទះ​គូទ​នារី​នោះ​ក៏​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ នៅសល់​ក្មេង​២​នាក់ ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យកទៅ​ប៉ុ​ស្ដិ៏​នគរបាល​សង្កាត់​អូស​ឫស្សី​៤​ធ្វើការ​ដោះស្រាយ​។​
​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​នាំ​ក្មេងស្ទាវ​២​នាក់​និង​នារី​រងគ្រោះ​ទៅ​ប៉ុ​ស្ដិ៏​នគរបាល​សង្កាត់​អូស​ឫស្សី​៤ ដើម្បី​ដោះស្រាយ ដោយ​ភាគី​នារី​រងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ទេ ព្រោះ​ចង់​មានរឿង វែងឆ្ងាយ ក្រាន់តែ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ដល់​ក្មេងស្ទាវ​ទាំង​២ កុំ​ឲ្យ​ប្រ​ព្រឹ​ត្ដ​រឿង​អ​សី ល​ធម៌ បែបនេះ​ទៀត​៕Image9