ចោរ​ស្រី​ដៃ​ឆើត​ជាប់​ព​ន្ធា​គារ​បាន​១៣​ថ្ងៃ​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជនរងគ្រោះ​សុំ​អំពាវនាវ​រក​យុ​ត្តិ​ធ​ម័​ពីស​ម្តេច​តេ​ជោ​

0

​ខេត្តស្វាយរៀងៈ​យុវជន​រងគ្រោះ​ដោយ​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់​ឈ្មោះ​ខុន​ស្រី​ឌី​អាយុ​២០​ឆ្នាំ​ចាក់​ឲ្យ​ធ្លាយ​ពោះ​ប្លន់​យក​ម៉ូតូ​និង​ខ្សែករ​កាលពី​ថ្ងៃទី​២៥​ធ្នូ​២០១៤​នោះបាន​អំពាវនាវ​សុំ​ក្តីមេត្តា​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ​ម័​មូលហេតុ​ដោយសារតែ​e2ចោរ​ស្រី​ដៃ​ឆើត​ដែល​ធ្វើ​សកម្មភាព​ប្លន់​ហើយ​ចាក់​ប្រហារ​ជនរងគ្រោះ​យ៉ាង​ឃោ​ឃៅ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​កំពុង​ដេក​ព្យា​ប​បាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រីឯ​ចោរ​ស្រី​ដែលជា​ឧក្រិដ្ឋជន​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​អ​យុ​ត្តិ​ធ​ម៍​កាលពី​ថ្ងៃទី​៩​មករា​២០១៥​វេលា​ម៉ោង​២•០០​រសៀល​ឲ្យ​មាន​សេរីភាព​វិញ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មានប្រតិកម្ម​យ៉ាងខ្លាំង​និង​មាន​ជម្ងឺផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​ស្ទើ​គាំងបេះដូង​សន្លប់​និង​បាន​អំពាវនាវ​សុំ​ក្តីមេត្តា ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុ​សែន ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ​ម័​។e3
​សូម​រំលឹក​ផងដែរ​កាលពីរ​ថ្ងៃទី​២៥​ធ្នូ​២០១៤​វេលា​ម៉ោង​៦•០០​យប់​នៅ​ភូមិ​អង្គ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​មាន​អំពើចោរកម្ម​ដែលមាន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់​ឈ្មោះ​ខុន​ស្រី​ឌី​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​បា​នប​បួង​ជនរងគ្រោះ​ឈ្មោះ​រិ​ន​ភិរម្យ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​កំពោ​ធលៀប​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ឲ្យ​ឌុប​ម៉ូតូ​ទៅ​កន្លែង​ស្ងាត់​រួច​យក​កាំបិត​ចុង​ស្រួច​ចាក់​ជនរងគ្រោះ​មួយ​កាំបិត​ចំពោះ​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ​មួយ​ទ្រេល​ហើយ​ប្លន់​យក​ខ្សែក​និង​ម៉ូតូ​មិនបាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​មក​ទា​ន់ព​ទ្ធ័​ចាប់យក​ប្រគល់​ឲ្យ​សមត្ថកិច្ច​សាកសួរ រួច បញ្ជូន​ជន​ស​ង្ស​យ័​ឲ្យ​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​។​រីឯ​ជន​ស​ង្ស​យ័​ក៏បាន​សារភាពថា​ខ្លួន​ពិតជា​បា​នប​បួង​ជនរងគ្រោះ​យកទៅ​ប្លន់​យក​ខ្សែក​ពិតប្រាកដ​មែន​។e4​ហើយ​លោកស្រី​ហេង​ផល្លា​ចៅក្រម​ស៊ើបសួរ​ក៏បាន​ចេញ​ដីការ​ឃុំខ្លួន​ជ​នស​ង្ស​យ័​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៧​ធ្នូ​២០១៤​ដោយ​ចោទប្រកាន់​ពីបទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រព្រឹត្ត​អំពើហិង្សា នៅ​ភូមិ​អង្គ​សាលាសង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត កាលពី​ថ្ងៃទី​២៥​ធ្នូ​២០១៤​។​បទល្មើស​ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​៣៥៣​និង​៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ​។​ការឃុំខ្លួន​ជន​ស​ង្ស​យ័​ឈ្មោះ​ខុន​ស្រី​ឌី​បានតែ​១៣​ថ្ងៃ​ក៏បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោង​២•០០​រសៀល​ថ្ងៃទី​៩​មករា​២០១៥​នេះ​ឲ្យ​មាន​សេរីភាព​ត្រឡប់ទៅផ្ទះ​វី​ញ​ធ្វើ​ឲ្យ​ជន​រង​ឈឺចាប់​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដែល​ជនរងគ្រោះ​កំពុង​នៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅឡើយ​ទើប​សុំ​អំពាវនាវ​សុំ​ក្តីមេត្តា​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ​ម័​។​