ភ្លើង​ឆេះ​ព្រៃ​ឆេះ​ចំការ​ស្វាយ​នៅ​សង្កាត់​ខ្សា​ម មិនដឹង​មូលហេតុ​ម្ចាស់​ថា ខាតបង់​ប្រាក់​ជាង​២​ពាន់​ដុល្លា​

0

​កំពង់ឆ្នាំង​៖​ចំការ​ស្វាយ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ត្រូវបាន​ភ្លើង ឆេះ​ព្រៃ​ឆាបឆេះ​បំផ្លាញ​ដើម​ស្វាយ​អស់​ជាច្រើន​ដើម និង​សំភា​រះ​ខ្លះ ដែល​ម្ចាស់​ចំការ​ប្រាប់ថា​ខូចខាត​ទឹកប្រាក់​ជាង​២​ពាន់​ដុល្លា​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩​ខែ មករា ឆ្នាំ​២០១៥ ។DSC06109
​ ​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖ ម្ចាស់​ចំការ​ស្វាយ​នោះ​មានឈ្មោះ ពេ​ជ ប៊ុនថន អាយុ​៥៦​ឆ្នាំ ជា​មន្ត្រី​កសិកម្ម​ចូលនិវត្តន៍​។​ពេល​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាល​​ដាល​លើ​ស្មៅ​ខ្ពស់ៗ​ក្រោម​ដើម​ស្វាយ​ជាច្រើន​ដើម ហើយ​បាន​ឆេះ​រាលដាល​ពេញបន្ទុក​ដោយ​ពុំមាន​អ្នក​​ណា​ជួយ​ពន្លត់​បានឡើយ ម្យ៉ាងទៀត​ម្ចាស់​ចំការ​ក៏​មិនបាន​នៅចាំ​ចំការ​នោះដែរ នៅពេល​ភ្លើង​ឆេះ​បាន​​ឮ​សម្លេង​ផ្ទុះ​ជាច្រើន​គ្រាប់​ទើប​ដឹង ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​មន្ត្រីនគរបាល​មូលដ្ឋាន ទើប​នាំគ្នា​ចុះទៅពិនិត្យ​។​ពេល​នោះដែរ​កូនប្រុស​ម្ចាស់​ចំការ​បាន​ត្រឡប់​មកដល់​បាននាំគ្នា​ដងទឹក​ពន្លត់ ទើប​រលត់​តែ​ដើម​ស្វាយ​មួយចំនួន​បាន​DSC06110ឆេះ​ជ្រុះ​ផ្លៃ​សិង​វាយ​គរ​ពេញ​ដី​។​ ​មន្ត្រីនគរបាល​បាន​ញ្ជា​ក់​អោយដឹងថាៈ​៖​ការផ្ទុះ​នោះ​គឺ​ផ្ទុះ​ភ្ញាក់ផ្អើល​នោះ​គឺ​ដើម​ឬ​ស្សី និង​ផ្ទុះ​កំប៉ុង​ហ្កា​ស​ចាស់​ចំនួន​២​កំប៉ុង​ដូច​គ្រាប់កាំភ្លើង​ដែរ​។​ចំណែក​ការខូចខាត​មាន​ដើម​ស្វាយ​កំពុង​ផ្លែផ្កា​ចំនួន​១៤២​ដើម ទុយោ​ជ័រ​សម្រាប់​បូ​ប​ទឹក​ស្រោច​ដើម​ស្វាយ មួយចំនួន និង​ម៉ាស៊ីន​គោយន្ត​ឆេះ​ខូច​តិចតួច ដែល​បុរស​ជា​ម្ចាស់​ចំការ​បាន​ប្រាប់​មន្ត្រីនគរបាល​ថា បើ​គិតតែ​ត្រឹម​ស្វាយ​មួយ​ដើម​ថ្លៃ​ត្រឹមតែ​២០​ដុ​លា្ល​ក៏ត្រូវ​ខាតបង់​ជាង​២​ពាន់​ដុល្លា​ដែរ ចំពោះ​មូលហេតុ​វិញ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕