មក​ធ្វើ​បុ​ណ្ប​ឲ​ឪពុកម្តាយ ប្តី​ផឹក​ស្រវឹង​ខឹង​ប្រពន្ធ​មិន​រៀប​បាយ​ឲ​សី​ុ​កាប់​ប្រព​ព្ធ​រងរបួស​ធ្ងន់​

0

​កំពង់ចាម ៖ ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​ប្តី ផឹកស្រា​ស្រវឹង​ខឹង ពេល​ប្រើ​ឲ​រៀប​បាយ​ឲ​សី​ុ​តែ​ប្រពន្ធ​មិន​រៀប​ឲ ក៏បាន​ទាញយក​ពូថៅ កាប់​ចំក្បាល ខណៈដែល​ពួក គេ​ទាំងពីរ​នាក់ បានមក​ចូលរួម​ធ្វើរ​កម្មវិធី បុណ្យ​ជូន​ឪពុកម្ដាយ ខាង​ប្រពន្ធ ស្ថិតនៅ ភូមិ​ស្វាយទាប ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥​aa

​លោក​វរសេនីយ​ន៍​ត្រី អិ​ុ​ត ដា​រ៉ា អធិការនគរបាល​ស្រុក​ចំការលើ បាន​ឲ​ដឹង​តាម​ទូរ​សព្ទ័​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើរ ប្ដី​ឈ្មោះ​ឈឹង ឈឿន អាយុ​៤២​ឆ្នាំ​និង ប្រពន្ធ​ឈ្មោះ​កង សុ​ឃីម អាយុ​៣៥​ឆ្នាំ រស់ នៅ​ភូមិ​ជ្រាប់ ឃុំ​ជ្រាប់ ស្រុក​សន្ទុក​ខេត្ដ​កំពង់ ធំ បានមក​កាន់​ភូមិ​ស្វាយទាប ដើម្បី​ធ្វើបុណ្យ ដាក់​ទាន​ជូន​ឪពុកម្ដាយ​ខាង​ប្រពន្ធ​របស់ខ្លួន ។​
​លោក​បន្តថា មូលហេតុ​នាំ​ឲ​កើត​អំពើរ​ហិង្សា​នេះ​ដោយសារ​ប្តី​បាន​ផឹកស្រា​ស្រវឹង​ក្នុង​កម្មវិធី​បុ​ណ្ប​នោះ ហើយ​បន្ទាប់មក​បាន​ប្រើ​ឲ​ប្រពន្ធ រៀប​បាយ​ឲ​សី​ុ ប៉ុន្តែ​ប្រពន្ធ​មិន​ធ្វើតាម ពេលនោះ​មាន​ឈ្លោះប្រកែក​សំដី​គ្នា​យ៉ាងខ្លាំង ហើយ​ប្តី​ក៏​ទាញ​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ​តែម្តង​។ លោក​បន្តថា​ក្រោយ​កើតហេតុ​ប្រពន្ធ​ត្រូវបាន​សាច់ញាតិ​បញ្ជូនមក​សង្គ្រោះ​នៅ​ឯន​ម្ទី​ពេទ្យ​បង្អែក​ស្រុក​ចំការលើ ចំណែក​ប្តី​បាន​រត់គេចខ្លួន​។​aaa
​ដោយឡែក​លោក​អធិការ​បានបញ្ជាក់​ឲ​ដឹង​នៅ ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​ថា បុរស​ជា​ប្ដី ដែល​វាយ ប្រពន្ធ​និង​ខ្នងពូថៅ​នោះ ត្រូវបាន​កម្លាំង សមត្ថកិច្ច របស់លោក​តាម​ចាប់ខ្លួន កាលពី វេលា​ម៉ោង​៦​ព្រឹក ស្ថិតនៅ​ខាងជើង​ភូមិ ស្វាយទាប ក្រោយពី​រត់គេចខ្លួន តាំងពី​ល្ងាច មក​នោះ ។​ចំណែក​ស្ដ្រី​ជា​ប្រពន្ធ ត្រូវបាន សមត្ថកិច្ច​របស់លោក​នឹង​ក្រុមគ្រួសារ ដឹក បញ្ជូនបន្ត ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ដ​កំពង់ចាម​។​
​បច្ចុប្បន្ន​ជនបង្ក​ជា​ប្ដី ត្រូវបាន​បញ្ជូន​ខ្លួន ទៅ​សួរនាំ​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ដ តាមផ្លូវ​ច្បាប់ ៕