នគរបាល​ឧដុង្គ​ឃាត់​ភ្ញៀវ​កូនកំលោះ​កូនក្រមុំ​វ៉ៃ​គ្នា​ផ្អើល​ពេញ​ភូមិ បាន ៦​នាក់​

0

​ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​០៦​នាក់ ត្រូវបាន​នគរបាល​ស្រុក​ឧដុង្គ ឃាត់ខ្លួន បន្ទាប់ពី​បង្ក​ហិង្សា​គប់​កែវ ចាន​និង​វ៉ៃ​គ្នា ក្រោយពេល​ចប់​រាំ​ធុងបាស់​ក្នុង​ពិធីមង្គលការ​ក្នុងភូមិ ។​
​ហេតុការណ៍​នេះ បាន​ភ្ញាក់ផ្អើល ឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែ មករា​ឆ្នាំ ២០១៥ នៅក្នុង​ភូមិ​ដំណាក់​ស្មាច់ ឃុំ​វាល​ពង្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​ww2
មនុស្ស​៦​នាក់​ឃាត់​នោះ​មានឈ្មោះ ១ បឿន ប៊ុត ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​កម្មករ ២ ជា វិចិត្រ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣ អាន់ សុភាព ភេទ ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ វត្ត​ពោធិ ឃុំ វាំង​ចាស់ ស្រុក ឧដុង្គ ៤ សុង សារ៉ន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ក្នុងភូមិ​វាល​ពង្ស ឃុំ​វាល​ពង្ស ស្រុក​ឧដុង្គ ទាំង​៤​នាក់​ជា​ភ្ញៀវ​ខាង​កូនកំលោះ​។ និង​២​នាក់​ទៀត​ជា​ភ្ញៀវ​ខាង​កូនក្រមុំ​មានឈ្មោះ យឺន សុផាន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ វត្ត​ពោធិ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ និង​ម្នាក់ទៀត​ឈ្មោះ សម្បត្តិ សុជាតិ ភេទ​ប្រុស អាយុ ១៩ ជា​សិស្ស រស់នៅ​ក្នុងភូមិ​ដំណាក់​ស្មាច់ ឃុំ វាល​ពង្ស ស្រុក​ឧដុង្គ​។​ww1
​តាម​សម្តី​របស់​នគរបាល ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ភាគី​ទំនាស់​និ​មួយៗ បាន​ចូល​រាំ​សប្បាយ​ក្នុង​ពិធីមង្គលការ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ស្រាប់តែ​ដល់ពេល​ចប់​ចាក់ធុងបាស់ មិនដឹង​មូលហេតុ​អ្វី​ពិតប្រាកដ​ក៍​មានការ​គ​ប់​កែវ ចាន​និង​វ៉ៃ​គ្នា បង្ក​ការភ្ញាក់ផ្អើល បណ្តាល​ឲ្យ​មាន​អ្នករបួស ក្នុងនោះ​ក៍មាន​ប៉ូលិស​ម្នាក់​រងរបួស​ផងដែរ ខណៈ​ចូលទៅ​ឃាត់​ក្នុង​ហេតុការណ៍​នេះ ។​
​ប្រភព​បាន​បន្តថា ក្នុង​ហេតុការណ៍​ហិង្សា​នេះ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចូលរួម ប៉ុន្តែ​ប៉ូលិស​ឃាត់ខ្លួន​ជំហាន​ដំបូង​បាន​០៦​នាក់ និង បន្ត​តាម​ឃាត់ខ្លួន យកមក​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ៕