ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ពីក្រោយ​បណ្តាលអោយ​ដួល​បោក​នឹង​ដី​បាក់ ក​ស្លាប់​នៅនឹងកន្លែង​

0


​មណ្ឌលគិរីៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ពីក្រោយ​ធ្វើអោយ​ដួល​បោក​និង​ដី​បណ្តាលអោយ​បាក់​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​១២​ខែ មករា ឆ្នាំ​២០១៥ ស្ថិត​ត្រង់ចំណុច​ភូមិ​ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុ​កែវ​សីមា​។​qq2
​ ​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ បុរសរងគ្រោះ​ខាងលើ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​មក​ប៉ះ​ដៃ​ម៉ូតូ​ពីក្រោយ​ជាប់​អូស​ប្រមាណ​10​ម៉ែត្រ​ទើប​ដួល​បណ្តាលអោយ​បុរស​អ្នកជិះ​ម៉ូតូ​បោក​ក្បាល​នឹង​ដី​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ qq3ក្រោយ​ហេតុការណ៍ កើតឡើង​នោះ ដែរ ពលរដ្ឋ​បាននាំគ្នា​រាយការណ៍​ទៅ​អ​វុ​ធ​ហត្ថ​៧៦១​ដែលមាន​ទីតាំង​ក្បែរ​កន្លែងកើតហេតុ តែ​ក្រុម​ពលរដ្ឋ​ត្រូវ ខកបំណង​ព្រោះ​មិនបាន​ជួប​មន្ត្រី​ដែល​បំរើការ​នៅ​ស្នាក់ការ​អាវុធហត្ថ​៧៦១​នោះទេ ដូច្នេះ​ក៏​សំរេច​នាំគ្នា​អង្គុយ​យាម​សព រហូត​ម៉ោង ជិត​3​យប់​ថ្ងៃ​ដដែល ទើប​ប៉ូលិស​អធិការដ្ឋាន​ស្រុ​កែវ​សីមា​មកដល់​ពិនិត្យ​និង​ធ្វើការ​វាស់វែង​។​qq4
​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា​បានអោយដឹងថា ក្នុង​ខ្លួន​សាកសព​មាន​អត្តសញ្ញានប័ណ្ណ​មួយ​សន្លឹក​របស់​ជនរ​ង គ្រោះ​ដែលមាន​ឈ្មោះ យ៉​ន ឆៃ​វ៉ុ​ន អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រះ​ធាតុ ឃុំ​ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ប​ច្ចុ្ប​ប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រ​គាល់​អោយ​សាចញ្ញាតិ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕qq5