ស្ត្រីជនសង្ស័យមួយរូប ដែលត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនក្នុងការវាយប្រហារ ភេវរកម្មនាទីក្រុងប៉ារីស ត្រូវបានគេជឿថា បានចូលទៅកាន់ ប្រទេសតួកគី ហើយឥឡូវនេះអាចរត់ទៅ ដល់ប្រទេសស៊ីរី។ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ រាយការណ៍អាទិត្យនេះថា ស្ត្រីឈ្មោះ Hayat Boumeddiene ត្រូវគេជឿជាក់ថា បានចូលទៅប្រទេសតួកគី តាំងពីថ្ងៃទី២ខែ មករាមកម្ល៉េះ នេះបើតាមទូរទស្សន៍ ស៊ីអិនអិន ដល់ស្រង់ប្រភពពីមន្ត្រីស្នីទ នឹងនាយករដ្ឋមន្ត្រីតួកគី។
ប្រសិនបើប្រភពនោះអាចបញ្ជាក់ ការពិតបានមែននោះ នោះមានន័យថា Boumeddiene មិនបានស្ថិតនៅប្រទេសបារាំង អំឡុងពេលនៃការវាយប្រហារនោះទេ។យ៉ាងណាក៏ដោយប៉ូលីស បានតាមដានគ្រប់សកម្មភាព របស់នាង ដោយបន្ថែមថា ទីក្រុងអង់ការ៉ា ក៏មិនបានធ្វើការឃាត់ខ្លួន នាងឱ្យទាន់ពេលវេលានោះដែរ ដោយសារតែមិនមាន ឯកសារសម្ងាត់ណាមួយពីបារាំង។
អាជ្ញាធរតួកគី ក៏បានរាយការណ៍ទៅឱ្យមន្ត្រី បារាំងផងដែរថា Boumeddiene បានធ្វើដំណើរចាកចេញពី តួកគីទៅកាន់ប្រទេស៊ីរី កាលពីថ្ងៃព្រហស្បតិ៍នេះ។ជនសង្ស័យរូបនោះ ក៏មានសំបុត្រយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តានប៊ុល និងម៉ាឌ្រីដផងដែរ នៅថ្ងៃសុក្រនេះ ប៉ុន្តែនាងមិនបានប្រើវានោះទេ៕