ប្រធានាធិបតី​កូរ៉េខាងត្បូង​មាន បំណង​ជួប​ជាមួយ​លោក​គឹម ជុង​អ៊ុន​

0

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ស្រី Park Geun-Hye បាន​ថ្លែង​កាលពី ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​ថា លោក ស្រី​មានបំណង​ជួបពិភាក្សា​ដោយ​គ្មាន លក្ខខណ្ឌ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​។ លោកស្រី​បាន​ជំរុញ ឱ្យ​ទីក្រុង​ព្យុងយ៉ាង​គួរតែ​ឆ្លើយតបs3 ប្រកបដោយ​ផល​វិជ្ជមាន​ចំពោះ​សំណើ របស់​ទីក្រុង​សេ​អ៊ូ​ល​ដែល​ស្វែងរក​ជំនួប ពិភាក្សា​នេះ ។
​កាលពី​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ លោកស្រី​Park បាន​ថ្លែង​ដែរ ថា លោកស្រី​ចង់​ជួបពិភាក្សា​“​ទោះបី នរណា​ក៏ដោយ​”​ដើម្បី​បញ្ចប់វិបត្ដិ​ស្ថាន ការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ។ ជាមួយ គ្នា​នេះ​លោកស្រី​មាន​គម្រោង​ឱ្យ​គ្រួសារ ដែល​បែកបាក់​សម័យ​សង្គ្រាម​ជួបជុំគ្នា​។ កាលពី​សបា្ដហ៍​មុន ទីក្រុង​សេ​អ៊ូ​ល​បាន មាន​គម្រោង​ជួបពិភាក្សា​ថ្នាក់​មន្ដ្រី​ជាន់ ខ្ពស់​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​លើក ឡើង​ពិភាក្សា​ពី​បញ្ហា​ផ្សេង មានដូចជា ការរួបរួម​គ្រួសារ​ដែល​បែកបាក់​កាលពី សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣ ។​s2
​នៅក្នុង​ឱកាស​ដ៏​កម្រ​មួយ​បង្ហាញមុខ ជា​សាធារណៈ​កាលពី​សបា្ដហ៍​មុន លោក គឹម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន ថ្លែង​ដែរ​ថា លោក​មានបំណង​បើក​ឱ្យ មាន​ជំនួប​ចរចា​មន្ដ្រី​ថ្នាក់ខ្ពស់​ជាមួយ​ទី ក្រុង​សេ​អ៊ូ​ល ។ លោកស្រី Park បាន អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​ឆ្លើយតប​ដោយ វិជ្ជមាន​ចំពោះ​សំណើ​របស់​ទីក្រុង​សេ​អ៊ូ​ល ដោយ​បញ្ជាក់ថា “​ទីក្រុង​ព្យុងយ៉ាង​គួរតែ ឆ្ពោះទៅរក​កិច្ចពិភាក្សា​ប្រកបដោយ ផល​វិជ្ជមាន​”​វិញ​ហើយ ។ លោកស្រី​ក៏ បានលើកឡើង​ពី​គម្រោង​ចង់ឱ្យ​ក្រុម គ្រួសា​ដែល​បែកបាក់​ជួបជុំគ្នា​នៅក្នុង​ខែ កុម្ភៈ ខាងមុខនេះ ។s1
​កូរ៉េ​ទាំង​ពីរបាន​យល់ព្រម​ជួបពិភាក្សា ជាថ្មី ក្រោយពេល​មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាង ជើងបាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង សេ​អ៊ូ​ល​ចូលរួម​អបអរ​ការប្រកួត​កីឡា អាស៊ាន​ហ្គេម​ដែល​ធ្វើឡើង​កាលពី​ខែ តុលា ឆ្នាំ​២០១៤​។ ប៉ុន្ដែ​ការពិភាក្សា​មិន ទទួលបាន​ផល​ផ្លែផ្កា ហើយ​ស្ថានការណ៍ កាន់តែ​តានតឹង​ថែមទៀត​នៅតាម​បន្ទាត់ ព្រំដែន​ដែល​ស្ទើរតែ​ផ្ទុះអាវុធ​។ ទីក្រុង ព្យុងយ៉ាង​បាន​គំរាម​ឱ្យ​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បញ្ឈប់​សកម្មភាព​បាញ់​បង្ហោះ​ខិត ប័ណ្ណ​នៅតាម​បន្ទាត់​ព្រំដែន​រិះគន់​មេ ដឹកនាំ​កូរ៉េខាងជើង​