ប្រអប់​ខ្មៅ​យន្តហោះ AirAsia ត្រូវបាន​រកឃើញ​តែ​មិនទាន់​ស្រង​ឡើង​ពី​បាតសមុទ្រ​

0

​កាលពី​ថ្ងៃទី​១១​ខែមករា ក្រុម​អ្នក​មុជទឹក​រកឃើញ​ប្រអប​ខ្មៅ នៅ​បាតសមុទ្រ ក្រោយ ពី​បាន​ព្យាយាម​ស្វះ​ស្វែងរក​អស់​រយៈពេល​២​សប្តាហ៍ បន្ទាប់ពី​យន្តហោះ​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ ទី​២៨​ធ្នូ​ឆ្នាំ​២០១៤​។ ប៉ុន្តែ​ប្រអប់​ខ្មៅ​នោះ​មិនទាន់​ស្រង​ចេញពី​ទឹក​នៅឡើយ​។​​យោងតាម ការអះអាង​d2របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ប្រអប់​ខ្មៅ​របស់​យន្តហោះ AirAsia ត្រូវ​ក្រុម​អ្នក​មុជទឹក​នៃ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​រកឃើញ នៅ​បាតសមុទ្រ ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ​។ ក៏ប៉ុន្តែ គេ​នៅ​មិនទាន់​អាច​ស្រង់​យក​ប្រអប់​ខ្មៅ​នេះ​ចេញពី​សមុទ្រ​បាន​នៅឡើយ​ទេ ដោយ​ប្រអប់​ខ្មៅ​នេះ​ជាប់​នៅក្នុង​បំណែក​នៃ​តួ​យន្តហោះ​។ ប្រតិបត្តិការ​ស្រង់​យក​ប្រអប់​ខ្មៅ​នឹងត្រូវ​ចាប់​ផ្តើមធ្វើ នៅ​ថ្ងៃ​ចន្ទ​។​​គួរ​បញ្ជាក់ថា ការស្វែងរក​ប្រអប់​ខ្មៅ ដែល​បាន​ចំណាយពេល​អស់​រយៈពេល​២​សប្តាហ៍​ហើយ​ត្រូវ​ជួបប្រទះ​នឹង​ភាព ស្មុគស្មាញ​យ៉ាងច្រើន ដោយសារតែ​ស្ថានភាព​d3អាកាសធាតុ​មិន​អំណោយផល បានចាប់ផ្តើម​មាន​ពន្លឺ​នៃ​ក្តីសង្ឃឹម នៅ​ថ្ងៃអាទិត្យ នៅពេលដែល​ក្រុម​ស្រាវជ្រាវ​ចាប់បាន​សញ្ញា​ដែល​គេ​ជឿថា​ជាស​ញ្ញា​ផ្តល់​ចេញ ពី​ប្រអប់​ខ្មៅ​។​​ជាទូទៅ គ្រប់​យន្តហោះ​ដឹក​អ្នកដំណើរ​ទាំងអស់​តែងតែមាន​ប្រអប់​ខ្មៅ​ចំនួន​ពីរ គឺ​ប្រអប់​ខ្មៅ​មួយ សម្រាប់​ថត​សំឡេង នៅក្នុង​បន្ទប់​បើកបរ និង​ប្រអប់​ខ្មៅ​មួយទៀត សម្រាប់​ថត​ទិន្នន័យ​សំខាន់ៗ​ទាក់ទង​នឹង​ការហោះហើរ​របស់​យន្តហោះ​។ ប្រអប់​ខ្មៅ​ទាំងពីរ​នេះ ដែល​តាមពិត​មាន​ពណ៌​ទឹកក្រូច គឺជា​d4ឧបករណ៍​ដ៏​សំខាន់បំផុត សម្រាប់​ការស៊ើបអង្កេត​រក​ឲ្យ​ឃើញ​នូវ​លក្ខខណ្ឌ និង​មូលហេតុ ដែល​នាំ​ឲ្យ​យន្តហោះ AirAsia ជើងហោះហើរ​លេខ QZ8501 ត្រូវ​ធ្លាក់ នៅ​ពាក់​កណ្តាលផ្លូវ ក្នុងពេល​កំពុង​ហោះហើរ​ពី​ឥណ្ឌូណេស៊ី ទៅកាន់​សិង្ហ​បុរី កាលពី​ថ្ងៃអាទិត្យ ២៨​ធ្នូ កន្លងទៅ​។​​គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ នៅក្នុង​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ ដែលមាន​ការចូលរួម​ពី​សំណាក់​នាវាមុជទឹក​មក​ពី​ប្រទេស​ជាច្រើន រួមមាន​ទាំង​អាមេរិក និង​ចិន​ផង​នោះ គេ​បាន​រកឃើញ និង​ស្រង់​ចេញពី​ទឹក​នូវ​សាកសព​អ្នកដំណើរ​ចំនួន ៤៨​នាក់ ក្នុងចំណោម​អ្នកដំណើរ​ទាំង ១៦២​នាក់​។ មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​បាន​អះអាងថា សាកសព​ភាគច្រើន​ទំនងជា​ជាប់​នៅក្នុង​តួ​យន្តហោះ ដែល​គេ​ទើបនឹង​រកឃើញ​ជាមួយ​ប្រអប់​ខ្មៅ នៅ​ថ្ងៃអាទិត្យ​នេះ​៕