​ប៉ា​គី​ស្ថានៈ រថយន្ដក្រុង​បុក​រថយន្ដ ដឹក​ប្រេង​ស្លាប់​៥៧​នាក់​

0

យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៥៧ នាក់​បាត់​បង់ជីវិត​នៅពេលដែល​រថយន្ដ ក្រុង​ដឹក​ពួកគាត់​បុក​ជាមួយ​រថយន្ដ​ដឹក ស៊ីទែន​សាំង​បង្កឱ្យមាន​ការផ្ទុះ​ឆេះ​នា​ថ្ងៃ ទី​១១ ខែមករា ឆ្នាំ​២០១៥ នៅ​ភាគ​ខាង ត្បូង​ប្រទេស​ប៉ា​គី​ស្ថាន ។​​របាយការណ៍​ជាដំបូង​បានឱ្យដឹងថា រថយន្ដ​ដឹក​ប្រេង​f1បើកបរ​ខុសផ្លូវ​ចូលមក បន្ទាត់​ផ្លូវ​បញ្ច្រាស​ដោយសារតែ​ផ្លូវ ក្រ​ហុក​ពិបាក​បើកបរ ។ ប៉ូលិស​បានឱ្យ ដឹងថា សាកសព​កុមារ​៦​នាក់​ឱប​ជាប់​ជា មួយ​នឹង​ស្ដ្រី​ដែល​គេ​សន្និដ្ឋានថា​អាចជា ម្ដាយ​និង​កូន ។ សាកសព​នោះ​មិនអាច របេះ​ចេញពី​គ្នា​នោះឡើយ​ក្រោយ​ការផ្ទុះ ឆេះ ។ មន្ដ្រី​ក្នុង​តំបន់​បាន​បញ្ជាក់ថា សាកសព​ឆេះ​ខ្លោច​ស្ទើរតែ​ទាំងអស់ ពិបាក​ក្នុង​ការកំណត់​អត្ដ​សញ្ញាណ ។f4
​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ប្រមាណ ជាង​៦០​នាក់ គឺ​ដឹក​លើស​ចំណុះ​អនុញ្ញាត​។ រថយន្ដក្រុង​ធ្វើដំណើរ​ពី​ទីក្រុង​កំពង់ផែ កា​រ៉ា​ជី​ទៅកាន់​ស្រុក​ស៊ី​ហ្គា​ពួរ ក៏​ជួប គ្រោះថ្នាក់​ខាងលើ ។ អ្នកដំណើរ​មួយ ចំនួន​ក្នុងចំណោម​នោះបាន​រួចផុត​ពី​ក្ដី ស្លាប់​ដោយសារ​លោត​ចេញពី​បង្អួច ទាន់ពេលវេលា