តំណាង​រា​ស្ដ្រី​ស្រីលង្កា​គាំទ្រ​ប្រ​ធានា ធិបតី​ថ្មី​

0

មន្ដ្រី​ស្រីលង្កា​កាលពី​ថ្ងៃទី​១១ ខែ មករា បានឱ្យដឹងថា ប្រធានាធិបតី Maithripala Sirisena ទទួល​បានការ គាំទ្រ​ពី​តំណាងរាស្ដ្រ​ជាង​៤០​រូប​មកពី គណបក្ស​របស់​អតីត​ប្រធានាធិបតី ដែល​បានបញ្ចប់​អាណ​ត្ដិ ។ ទាំងនោះ​ជា សកម្មភាព​មួយ​ដែល​ជួយ​ធានា​តំណែង ប្រធានាធិបតី និង​z1អនុវត្ដ​គម្រោង​កែ ទម្រង់​នយោបាយ​ដែល​ប្រធានាធិបតី​ថ្មី បាន​សន្យា​ប្រកបដោយ​ជោគជ័យ ។
​កន្លងមក​លោក Maithripala Sirisena ទទួលបាន​ការគាំទ្រ​ពី​តំណាង រាស្ដ្រ​៨៩​រូប ហើយ​ត្រូវការ​តែ​២៥​រូប ទៀត​តែប៉ុណ្ណោះ​ដើម្បី​មាន​សំឡេង​គ្រប់ គ្រាន់​នៅក្នុង​សភា​ដែលមាន​២២៥ អាសនៈ ។​អ្នកនាំពាក្យ​ប្រធានាធិបតី​ដែល​ទើប តែ​ជាប់ឆ្នោត​បានឱ្យដឹងថា យើង​ទទួល បាន​ច្រើនជាង​អ្វីដែល​ត្រូវការ ដូច្នេះ ការអនុម័ត​ច្បាប់​នានា​មិនមែនជា​ផល លំបាក​នោះឡើយ​សម្រាប់​រដ្ឋាភិបាល​ថ្មី​។ ប្រធានាធិបតី Maithripala Sirisena បាន​សន្យាថា នឹង​កែទម្រង់​រដ្ឋធម្មនុញ្ញ ក្នុងនោះ​អាច​បង្កើន​សិទ្ធិអំណាច​បន្ថែម ដល់​ប្រធានាធិបតី​ក្នុងការ​ដឹកនាំ​ប្រទេស ជាតិ ។z3
​ក្រៅពីនេះ​រដ្ឋាភិបាល​ថ្មី​ក៏មាន​គម្រោង បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​គ្រប់គ្រង ស្ថាប័ន​ប៉ូលិស សេវាកម្ម​ឯកជន និង ក្រសួង​យុត្ដិធម៌ ហើយ​ផ្ដល់​អំណាច​បាន ច្រើនជាង​នេះ​ដល់​ស្ថាប័ន​បង្កើត​ច្បាប់ ។​​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ កាលពី​ថ្ងៃទី ១០ ខែមករា សមាជិក​មួយចំនួន​ក្នុង​ជួរ គណៈរដ្ឋមន្ដ្រី​ដែល​បញ្ចប់​អាណ​ត្ដិ​បាន សន្យា​គាំទ្រ​គម្រោង​កែទម្រង់​១០០​ថ្ងៃ របស់​ប្រធានាធិបតី Maithripala Sirisena ក្នុងការ​លុបបំបាត់​អំពើ​ពុក រលួយ ។
​គណបក្ស​សេរីភាព​ស្រីលង្ការ​បស់ ប្រធានាធិបតី​ដែល​ទើបតែ​បញ្ចប់ អាណ​ត្ដិ​ក៏បាន​ប្រកាស​គាំទ្រ​ដល់​សកម្ម ភាព​កែទម្រង់​នយោបាយ​របស់​ប្រ​ធានា ធិបតី Maithripala Sirisena ។z2 លោក Sirisena ជា​អតីត​រដ្ឋមន្ដ្រីក្រសួង​សុខា ភិ​បាល​ក្នុង​គណៈរដ្ឋមន្ដ្រី​របស់​ប្រ​ធានា ធិបតី​ដែល​ទើបតែ​បញ្ចប់​អាណ​ត្ដិ​ហើយ លោក​សម្រេច​លាឈប់​ពី​តំណែង​នៅ​ខែ វិច្ឆិកា ឆ្នាំ​២០១៤ ដោយសារតែ​មិន ពេញចិត្ដ​នឹង​គោលនយោបាយ​កែទម្រង់ អាចឱ្យ​មេដឹកនាំ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​អាណ​ត្ដិ​ទី​៣ ។ ក្រោយពេល​លោក​លា ឈប់​ពី​រដ្ឋមន្ដ្រី​សុខាភិបាល លោក​ក៏បាន ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​ទទួល បានការ​គាំទ្រ​ខ្ពស់​ពី​ប្រជាពលរដ្ឋ