មេដឹកនាំជាង៤០ប្រទេសនៅជុំវិញ ពិភពលោកជួបជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្នុងនោះមានមេដឹក នាំមកពីអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និង រុស្ស៊ីផងដែរ ។ ប៉ុន្ដែប្រមុខដឹកនាំអាមេ រិក មិនមានវត្ដមាននៅក្នុងពិធីនោះ ឡើយ មានតែតំណាងចូលរួមប៉ុណ្ណោះ
កាលពីថ្ងៃទីទី១១ ខែមករា ឆ្នាំ២០១៥ ពលរដ្ឋជាង៣,៧លាននាក់បាននាំគ្នាដង្ហែ ក្បួនព្យុហយាត្រានៅទីក្រុងប៉ារីសប្រទេស បារាំង ប្រឆាំងទៅនឹងការវាយប្រហារ ភេរវកម្មទៅលើទីស្នាក់ការកាសែត ថ្លុក កាលពីថ្ងៃទី៧ ខែមករា សម្លាប់មនុស្ស ១២នាក់ ។
ដឹកនាំដង្ហែកូដកម្មនាពេលនោះមាន ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡេន និងមេដឹកនាំជាច្រើនរូបទៀត ក្នុងតំបន់ អឺរ៉ុប ក្នុងនោះប្រធានគណៈកម្មការសហ គមន៍អឺរ៉ុប នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល អតីតប្រធានាធិបតីបារាំង អធិការបតី អាល្លឺម៉ង់ ប្រធានាធិបតីប៉ាឡេស្ទីន នាយករដ្ឋមន្ដ្រីអ៊ីតាលី រួមទាំងមន្ដ្រីជាន់ ខ្ពស់មួយចំនួនទៀតនិងសហគមន៍អឺរ៉ុប។
ពលរដ្ឋបារាំងបានប្រមូលផ្ដុំគ្នានៅ ទីលាន Republique មុនពេលចូលរួម ដង្ហែក្បួនព្យុហយាត្រា ។ តាមការប៉ាន់ ប្រមាណមានពលរដ្ឋដល់ទៅជាង១លាន នាក់ចូលរួមក្នុងការដង្ហែក្បួនក្នុងគោល ដៅគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ១៧នាក់ ដែលបាត់បង់ជីវិតក្នុងការវាយ ប្រហារ៣ថ្ងៃផ្ទួនៗគ្នា ក្នុងនោះមាន ទីស្នាក់ការកាសែតក្នុងទីក្រុងប៉ារីស សម្លាប់មនុស្ស១២នាក់ ។
នៅក្នុងរូបភាពមុនពិធីដង្ហែក្បួនព្យុហ យាត្រា ប្រមុខដឹកនាំជាច្រើននៅតំបន់ អឺរ៉ុបបានចូលរួមរំលែកទុក្ខផ្ដល់ទឹកចិត្ដ ដល់ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡេន ។ ការដែលប្រមុខដឹកនាំតំបន់ អឺរ៉ុបចូលរួមនោះ ក្នុងគោលដៅបង្ហាញ ពីសាមគ្គីភាពរបស់ពលរដ្ឋក្នុងតំបន់អឺរ៉ុប ទប់ទល់នឹងការគំរាមកំហែងដល់សន្ដិសុខ សណ្ដាប់ធ្នាប់នៅសហគមន៍អឺរ៉ុប ។ ពល រដ្ឋដែលចូលរួមបានគ្រវីទង់ជាតិបារាំង ហើយលើកស្លាកបដាធំៗ អំពាវនាវ ប្រឆាំងការវាយប្រហារភេរវកម្ម ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនោះដែរ ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម បង្កើតរដ្ឋ IS ប្រមាណ៦០០នាក់បានវិល ត្រឡប់មកកាន់អឺរ៉ុបវិញ បន្ទាប់ពីចូល រួមជាមួយក្រុមអ៊ិស្លាមនៅអ៊ីរ៉ាក់និងស៊ីរី។ ការវិលត្រឡប់របស់ក្រុមនោះ បានបង្ក ការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអឺរ៉ុប ទាំងមូល ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អេស្ប៉ាញលោក Jorge Femandez Diaz បានប្រកាសឱ្យដឹងថា ក្រុមភេរវកម្មជាង ៦០០នាក់មកពីស៊ីរីនិងអ៊ីរ៉ាក់ ចូលទៅរស់ នៅតំបន់អឺរ៉ុបដូចជាពលរដ្ឋធម្មតា។ ប៉ុន្ដែអ្នកទាំងនោះអាចបង្កើតសកម្មភាព វាយប្រហារបានគ្រប់ពេលវេលា គ្រប់ ទីកន្លែងនៅតំបន់អឺរ៉ុបទាំងមូល ។
ក្នុងពេលជាមួយគ្នានេះដែរ ទីស្នាក់ ការព័ត៌មាននៅក្នុងប្រទេសប៊េលហ្ស៊ិក ឈ្មោះ Le Soir ត្រូវជម្លៀសបុគ្គលិកចេញ ជាបន្ទាន់ ក្រោយមានការគំរាមកំហែង វាយប្រហារគ្រាប់បែក ។ កន្លងមក សារព័ត៌មាន Le Soir ក៏បានផ្សព្វផ្សាយ រូបថ្លុករបស់សារព័ត៌មានបារាំង ដោយ សារតែរងការវាយប្រហារ ។ ជនមិន ស្គាល់អត្ដសញ្ញាណបានទូរស័ព្ទគំរាម កាសែតប៊ែលកហ្ស៊ិកពីការបំផ្ទុះគ្រាប់ បែក ។
កន្លងមកសារព័ត៌មាននៅប្រទេស អាល្លឺម៉ង់មួយក៏រងការគំរាមកំហែង វាយប្រហារផងដែរ ដោយសារតែបាន ផ្សព្វផ្សាយរូបថ្លុករបស់សារព័ត៌មាន បារាំងដូចគ្នា ។
នៅពេលនេះទីតាំងសំខាន់ៗជាច្រើន នៅតំបន់អឺរ៉ុបកំពុងប្រែក្លាយជាទិសដៅវាយប្រហាររបស់ក្រុមភេរវកម្ម ។ បណ្ដាញទូរទស្សន៍អ៊ីស្រាអែលបានផ្សព្វ ផ្សាយថា បុរីវ៉ាទីកង់ បានក្លាយទៅជា គោលដៅវាយប្រហារបន្ទាប់ ក្នុងបញ្ជី របស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ។
បណ្ដាញចារកម្មអាមេរិកក៏បានផ្ដល់ ដំណឹងដល់មន្ដ្រីសន្ដិសុខអ៊ីតាលីពីគម្រោង វាយប្រហារនៅទីតាំងសំខាន់ៗក្នុងប្រទេស អ៊ីតាលី ។ នៅពេលនេះដែរ អាមេរិកក៏ បានបង្កើនកម្លាំង២០០នាក់ថែមទៀត នៅប្រទេសអ៊ីតាលីក្នុងការតាមដាន សកម្មភាពវាយប្រហាររបស់ក្រុមភេរវករ9