លោកស្រី Kolina Grabar-Kitarovic មកពីគណបក្សប្រឆាំងបានក្លាយជាប្រធា នាធិបតីស្រីដំបូងគេបង្អស់ ក្នុងប្រទេស ក្រូអាត ក្នុងការបោះឆ្នោតនាថ្ងៃទី១១ ខែមករា ដោយមានសំឡេងគាំទ្រប្រកៀក ប្រកិតគ្នា ។សារព័ត៌មាន AFP បានដកស្រង់ព័ត៌ មានពីគណៈកម្មាធិការរៀបចំការបោះ ឆ្នោតបានឱ្យដឹងថា លោកស្រី Kolina Grabar-Kitarovic ទទួលបានសំឡេងគាំទ្រ ៥០,៤ភាគរយ ចំណែកគូប្រជែងរបស់ លោកស្រី ទទួលបានសំឡេងគាំទ្រប្រកៀក ប្រកិត ៤៩,៦ភាគរយ ។បើទោះបីប្រធានាធិបតីក្រូអាតមិន កាន់អំណាចសម្រេចសេដ្ឋកិច្ចនយោ បាយជាតិ ប៉ុន្ដែបេក្ខភាពប្រធានាធិបតី បានសន្យានឹងជំរុញឱ្យសេដ្ឋកិច្ចជាតិងើប ឡើងវិញ ក្រោយប្រឈមនូវវិបត្ដិតាំងពី ឆ្នាំ២០០៨ រហូតមកទល់ពេលនេះ ។ជាមួយនឹងជ័យជម្នះខាងលើ ប្រមុខ ដឹកនាំគណបក្ស NDZ ដឹកនាំដោយ លោកស្រី Kolina Grabar-Kitarovic នឹង ក្លាយជា
ប្រធានាធិបតីស្រីដំបូងក្នុងប្រទេស នេះ ។ ក្រូអាត ជាសមាជិកថ្មីបំផុតរបស់ សហគមន៍អឺរ៉ុបដោយប្រទេសនេះចូល ជាសមាជិកអឺរ៉ុបនៅខែកក្កដា ២០១៣ ។ ក្រូអាតជាប្រទេសសំខាន់មួយក្នុងតំបន់ អឺរ៉ុប ក៏ដូចជាណាតូ ។ មន្ដ្រីក្រូអាតធ្លាប់ កាន់តំណែងជាមន្ដ្រីជាន់ខ្ពស់របស់អង្គការ ណាតូ ។បើទោះបីអំណាចរបស់ប្រធានាធិបតី មានកម្រិត ប៉ុន្ដែជ័យជម្នះនេះ អាចជួយ ដល់គណបក្សរបស់លោកស្រី ដណ្ដើម ជ័យជម្នះក្នុងការបោះឆ្នោតសភានាពេល ដ៏ខ្លីខាងមុខ