​កសិករ​ទទួល​បានកា​រ​យល់ដឹង ពី​ការប្រើប្រាស់​បច្ចេកទេស​ផលិត​ពូជស្រូវ​ជលសារ និង​ផ្ការំដួល បន្ទាប់ពី​មានការ​ណែនាំ និង យកចិត្តទុកដាក់​ពី ឯកឧត្តម ច័ន្ទ សារុន​

0

​ការធ្វើ​ពិសោធន៍​សាកល្បង​លើ​ការផលិត​ស្រូវ​ជលសារ និង​ផ្ការំដួល​របស់​កសិករ នៅ​ភូ​មិនា​រា ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ​គឺធ្វើឡើង បន្ទាប់មក​ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ កសិកម្ម​និង​ជនបទ អញ្ជើញ​ពិនិត្យ​ការងារ​ប្រព័ន្ធ​2កសិកម្ម​ចម្រុះ​ដែល​អនុវត្ត​ជា​កញ្ចប់​បច្ចេកទេស ដែល​រួមមាន​ដំណាំ​បន្លែ​រួមផ្សំ ការចិញ្ចឹម​សត្វ ការចិញ្ចឹម​ត្រី ការប្រើប្រាស់​ឡ​ជីវៈ​ឧ​ស្ម​ន័ និង​ការធ្វើ​ស្រូវ​សាកល្បង​លើ​ពូជស្រូវ​ស្រាល​ចំនួន​៨​មុខ​ដែល​៦​មុខ​យក​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ពូជ (IRRI)​និង​២​មុខ​ទៀត​គឺ​ជ្រើស​យក​ពូជស្រូវ​ជលសារ​និង​ស្រូវ​រំពេរ​ដើម្បី​ពិសោធន៍​រក​ពូជ​ស្រូវស្រាល​បន្ថែមទៀត​តាម​បច្ចេកទេស​ប្រព័ន្ធ​ប្រពលវប្បកម្ម​លើ​ដំណាំ​ស្រូវ ។​10
​តាម​ការបញ្ជាក់​ពី លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា គិត ត្រឹម​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៥ ស្រូវវស្សា​បាន​អនុវត្ត​លើ​ផ្ទៃដី​សរុប ១៦៦,៥០០​ហិកតា ស្មើ​និង ១០០,៧០​ភាគរយ បាន​ច្រូតកាត់​ប្រមូល​ផ្ទៃដី​សរុប ១៦៤,៣២២​ហិកតា ស្មើ​និង ៩៧​ភាគរយ​នៃ​ផែន​ការដែល​ទិន្នផល​ជា​មធ្យម ២.៦៥០​គីឡូក្រាម ចំពោះ​ស្រូវ​រដូវប្រាំង​សរុប​អនុវត្ត​លើ​ផ្ទៃដី ១៨.១៣២​ហិកតា ស្មើ​និង​៩៦,២៧​ភាគរយ​នៃ​ផែនការ​ដំ​ដុះ ២០.០០០ ហិកតា​។7
​ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ច័ន្ទ​សារុន​បាន​ណែនាំ​សូម​ឲ្យ​ប្រជាកសិករ​សូម​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ និង​ជ្រើសរើស​ពូជ​ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​សម្រាប់​នាំចេញ​រួមមាន​៖ ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ពូជ​សែន​ពិដោរ ជលសារ និង​IR66 ពូជស្រូវ​កណ្តាល​ប្រកាន់​រដូវ​មានពូជ​ស្រូវ​ផ្ការំដួល ផ្កា​រំដេង ផ្កា​រមៀត និង​ស្រូវ​ផ្កា​ច័ន្ទ​សែន​សរ ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ មានពូជ​រាំង​ជ័យ​ខា​៤ និង​ពូជ​ខា​៦ ដែល​ពូជស្រូវ​ផ្ការំដួល និង​ផ្កា​រមៀត​ជា​ពូជស្រូវ​ប្រណិត​របស់​ក​ម្ពុ​ជា​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​ថា​អង្ករ​ដែលមាន​ឳ​ជា​រស​ឆ្ងាញ់​ពិសារ​។​5
-​ ​ឯកឧត្តម​បន្ថែមថា ការទាញយក​ប្រភព​ចំណូល ពី​របរ​កសិកម្ម ពុំមែន​មានតែ​ដំ​ណា​ស្រូវ​តែមួយ​មុខ​នោះទេ ផ្ទុយទៅវិញ​បច្ចេកទេស​ប្រព័ន្ធ​កសិកម្ម​ចំរុះ ដូចជា​ការដាំ​ដំណាំ​បន្លែ ផ្លែឈើ​ហូប​ផ្លែ ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី​ជាដើម ជា​ប្រភព​ចំណូល​ដែល​ទទួលបាន​ផល ចំណេញ​ឆាប់​និង ប្រើប្រាស់​រយៈពេល​ខ្លី​ព្រមទាំង​អាច​ផ្គត់ផ្គង់​អាហារូបត្ថម្ភ​ក្នុង​ក្រុមគ្រួសារ​របស់​យើង​ជាប្រចាំ​និង ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ទៀតផង​ដូចនេះ​សូម​ជៀសវាង​ការធ្វើ​ស្រែ​ដើម្បី​លក់​ស្រូវ​តែមួយ​មុខ​។​6
​ឯ​ឧ ក៏​សូម​ឲ្យ​កសិករ​គួរ​មូលមតិ​គ្នា​និង​ចងក្រង​ជា​សហគមន៍​កសិករ​ផលិត​ពូជ​តែមួយ​ដើម្បី​មាន​កំលាំង​ក្នុង​ការកំណត់ថ្លៃ​លើ​ទីផ្សារ​ជាជាង​ការកំណត់ថ្លៃ​ដោយ​ឈ្មួញ​និង​គួរ​ចាប់ផ្តើម​ស្វែងយល់​រៀន​ពី​ពិធី​សង្ងួត​ស្រូវ​ដើម្បី​លក់​ចេញ ជាពិសេស​ត្រូវមាន ចង្ក្រង​ទុកដាក់​ស្រូវ​ឲ្យ​បាន​សមរម្យ​លំនៅដ្ឋាន ៕