​ជិះ​ម៉ូតូ​លឿន​ដួល​អូស​ចូល​ក្រោម​កង​រថយន្ត​កុង​ទី​ន័​រ​សណ្តោង​រ៉ឺម៉ក​កំពុង​បត បណ្តាលឱ្យ​រងរបួស​២​នាក់​

0

​គ្រោះថ្នាក់​ចរាច​ណ៍​មួយ ដែល​បង្កឡើង​ដោយសារតែ​យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​ដួល​អូស​ចូលទៅ​ក្រោម​កង​រថយន្ត​កុង​ទី​ន័​រ សណ្តោង​រ៉ឺម៉ក​កំពុង​បត ប៉ុន្តែ​សំណាងល្អ​គ្រាន់តែ​រងរបួស ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ​គៀប​ជាន់​នឹង​3កង​រថយន្ត នៅ​ចំណុច ប្រ​មុះ​ជ្រូក​ស្ថានីយ៍​ប្រេង​ឥន​ន្ឋះ​សូគីម៉ិច​សឹ្ទ​ង​មានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៨​នឹង​៤៥​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ ។​​ ​តាម​ប្រភព​ពត៌មាន ពី​បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បានឃើញ​ហេតុ​កាណ៍​ខាង លើ​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កុង​ទី​ន័​រ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ពាក់​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត 4លុះ​មកដល់​ចំណុច​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ឋ​នះ សូគីម៉ិច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ក៏បាន​បើកភ្លើង​ស៊ីញ៉ូ​បត់​ស្តាំ ខ​ណះ​ដែល​កំពុងតែ​បត់​ស្រាប់​តែមាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន វ៉ា​ក​ជាមួយនឹង​រថយន្ត​បាន​ចាប់​ហ្វ្រាំង​ដួល​បោក អូស​ប្រមាណ​ជា​២០​ម៉ែត្រ បណ្តាលឱ្យ​ម៉ូតូ​ចូលទៅ​ក្រោម​កង​រថយន្ត​គៀប​ជាប់ បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​អ្នកជិះ​ម៉ូតូ​គ្រាន់តែ​រងរបួស ។​1
​ប្រភព​ព​ត៌​បន្តថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ដល់​ភាគី​ទាំងសងខាង ហើយ​ភាគី​ខាង​រថយន្ត​បានទទួល​ធ្វើ​ម៉ូតូ​ឱ្យទៅ​ភាគី​ម្ខាង​ទៀត​ដើម្បី​បញ្ចប់រឿង ព្រោះ​មិន​ចង់​វែងឆ្ងាយ ៕