​បើករថយន្ត​លឿន​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​រង​ការខូចខាត​

0

​បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវកែង​បត់​បាន​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​បាក់​ដាច់ពីគ្នា ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ យ៉ាង ដំណំ តែ​សំណាងល្អ​មិនមាន​ន​ណារ​ម្នាក់​រងរបួស​នោះទេ 1 ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ កើតឡើង កាល ពី​វេលា​ម៉ោង​៩​នឹង​២៥​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ ខាងក្រោយ​ផ្សារ​ទំនើប​វៀតណាម តាម​បណ្តោយ​ផ្លូវ​លេខ​៣៩០ កែង​នឹង​ផ្លូវ​៩៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក ហ្វ​ត​រេ​ន​ជឺ ពណ៍​ខៀវចាស់ ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុច​ផ្លូវកែង​លេខ​៣៩០ ក៏​បត់​ឆ្វេង​មិនបាន​បន្ថយល្បឿន​បួង​ចង្កូត​2មិនទាន់ ក៏​ជ្រុល​ទៅបុក​ជាមួយនឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​បាក់ ដាច់ចេញ​ពីគ្នា ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។ ប្រភព​បន្តថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ហើយ​ម្ចាស់​រថយន្ត​ព្រម​ទទួល ធ្វើ​សង​នូវ​ថ្លៃ​ខូចខាត​របស់​ម្ចាស់ផ្ទះ ហើយ​ចំណែក​ភាគី​ខាង​ម្ចាស់ផ្ទះ​ក៏បាន​យល់ព្រម​ព្រោះ​មិន​ចង់​រំខាន​ដល់ សមត្ថកិច្ច ។4
​ ​គួរបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្ក​ឡើ​ដោយសារតែ​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​ដូច្នេះ ម្យ៉ាងវិញទៀត​សំណាង​ហើយ ដែល​មិន​បង្ក​ឱ្យ​ន​ណា​ម្នាក់​រងរបួស​នោះ ៕