បុរសម្នាក់បានរងរបួស និងម៉ូតូរងការខូចខាតយ៉ាងដំណំ ដោយសារតែត្រូវរថយន្តកូរ៉េមួយគ្រឿងបើកបរ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយពេញទំហឹង ហើយរថយន្តបានក្រឡាប់ផ្ងារជើង ប៉ុន្តែមិនបណ្តាលឱ្យ អ្នកបើកបររងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះ
ចរាចរណ៍តែប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៧នឹង៥០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ខាងកើតផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ ស្មាសពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AA-6061 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងទៅដៅ ពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ពាកស្លាកលេខភ្នំពេញ 2C-9320 បើកមកពីក្រោយក្នុងល្បឿន យ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួស និងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបានក្រឡាប់ផ្ងារជើង ប៉ុន្តែមិនបណ្តាលឱ្យ អ្នកបើក បររង របួស នោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍តែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ និងសម្រួលចរាចរណ៍ដល់កន្លែងកើតហេតុ ដើម្បីចញ្ចៀសនូវការកកស្ទះចរាចណ៍ ព្រមទាំងបានសហការជាមួយជំនាញអូសយករថយន្ត និងម៉ូតូយកទៅរក្សា ទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ ៕



































