ក្មេងទំនើង២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនៅតាមដងផ្លូវ វាយយ៉ាងទ្រោមខ្លួន បណ្តាលឱ្យរងរបួសយ៉ាងដំណំ ដោយសារតែរូបគេឃើញនារីវ័យក្មេងសាច់សខ្ចី ទ្រាំមិនបានក៏បាននាំគ្នាជិះមកជិត រួចក៏បានទះគូទនារីម្នាក់នោះតាមដងផ្លូវសាធារ
ណះ និងបក្សពួកផ្សេងទៀតវាយសង្សារនាងពី ក្រោយថែមទៀត ខណះដែលនាងកំពុងតែត្រូវបានយុវជនម្នាក់ត្រូវជាសង្សារ ឌុបដើរលេងជាមួយនឹងមិត្តភក្ត្រជាច្រើននាក់ទៀត ក៏បណ្តាលឱ្យនាងស្រែកឆោឡោរឡើងថាចោរៗ និងបណ្តាលឱ្យផ្អើលអ្នកធ្វើដំណើរ និងកម្លាំងសមត្ថកិច្ច បានជិះចេញតាមពីក្រោយតាំងពីផ្លូវជិតអតីតរោងកុនអង្គរ រហូតមកដល់ចំណុចខាងកើតផ្សារអូរឬស្សី ពួកគេភ័យស្លន់ស្លោរពេកក៏ជិះម៉ូតូដួល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារអូរឬស្សី តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ។
ប្រភពពត៌មានពីមិត្តភក្ត្រនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ ដែលបានជិះម៉ូតូដើរលេងជាមួយគ្នានោះបាន ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងរួមជាមួយនឹងមិត្តភក្ត្រជាច្រើននាក់ផ្សេងទៀត មានគ្នាប្រមាណជា៥ទៅ៦នាក់ បានជិះម៉ូតូចំនួន៣គ្រឿងឌុបគ្នាដើរ ខណះមកដល់ចំណុចខាងកើតនឹងផ្សារអូរឬស្សីក៏ស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូ២គ្រឿង បានជិះមកអែបជិតរួចក៏បានទះគូទនារីម្នាក់ជាមិត្តភក្ត្ររបស់ខ្លួន ហើយបក្សពួករបស់គេថែមទាំងបានវាយ យុវជនម្នាក់ដែលកំពុងតែឌុបត្រូវជាសង្សារនារីគ្រោះពីក្រោយទៀតផង ។ ប្រភពបន្តថា ឃើញដូច្នេះរូបខ្លួនរួមជាមួយនឹងមិត្តភក្ត្រក៏បាននាំគ្នាស្រែកឆោរឡោបានចោរៗ ក៏បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងកម្លាំងសមត្ថកិច្ចដេញ បានជិះចេញតាមពីក្រោយតាំងពីផ្លូវជិតអតីតរោងកុនអង្គរ រហូតមកដល់ចំណុចខាងកើតផ្សារអូរឬស្សី ពួកគេភ័យស្លន់ស្លោរពេកក៏ជិះម៉ូតូដួល២នាក់ បណ្តាលឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរដ៏ទៃទៀត ព្រួតវាយយ៉ាងទ្រោមខ្លួន បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបដឹងថាមិនមែនជាចោរ ចំណែក២នាក់ទៀតជិះគេខ្លួនបាត់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅសាកសួរបន្ត នៅបុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រង់ចាំចាត់ការទៅតាមនីតីវិធី ហើយអត្តសញ្ញាណពួកគេយើងមិនបានដឹងនោះទេ ដោយសារតែមិនមានការសហការជាមួយសមត្ថកិច្ច ៕



































