ខេត្តព្រះវិហារ បិទ​មហោស្រព​ប្រឡង​ចម្រៀង​មរតក​សំនៀង ពានរង្វាន់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា និង​លោកជំទាវ អបអរ​ទិវា​ជ័យជំនះ​៧​មករា​

0

មហោស្រព​ប្រឡង​ចម្រៀង​មរតក​សំនៀង​ពានរង្វាន់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល ខេត្តព្រះវិហារ​និង​លោកជំទាវ​ត្រូវបាន​ប្រកា​សបិទ​នៅ​ល្ងាច​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​បាន​ដំណើរការ យ៉ាង​រលូន​ក្នុង​រយៈពេល​០៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៥​។ មហោស្រព​ប្រឡង​ចម្រៀង មរតក​សំនៀង​ពានរង្វាន់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​និង​លោកជំទាវ បាន ប្រព្រឹត្តទៅ​ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​សំណាក់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា និង​លោកជំទាវ ដើម្បី​ផ្តល់ឱកាស ដល់​ប្រជាជន​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍​ស្រឡាញ់​ចូលចិត្ត​វិស័យ​ចម្រៀង បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​ស្មារតី​ចូលរួម​អបអរសាទរ​ខួប​ទី​៣៦​ឆ្នាំ​នៃ​ទិវា​ជ័យជំនះ​៧​មករា​។3 ម្យ៉ាងទៀត មហោស្រព​ប្រឡង​ចម្រៀង​នេះ ក៏បាន​បញ្ជាក់​ឲ្យ​ឃើញថា ថ្ងៃជ័យ​ជំនះ​៧​មករា បាន​រំដោះ សិល្បៈ​វប្បធម៌ ប្រពៃណី សាសនា ក៏ដូចជា​វិស័យ ដទៃៗ​ទៀត ឲ្យ​រួច​រស់រានមានជីវិត​សារជាថ្មី ក្រោយ​ពេលដែល​អ្វីៗ​ទាំងអស់នេះ​បាន​រលាយ​បាត់បង់​ក្នុង​របប អាវខ្មៅ​ប្រល័យពូជសាសន៍​ប៉ុលពត​។ 4
ក្នុងឱកាស​បិទ​មហោស្រព​ប្រឡង​ចម្រៀង​ដ៏​មាន​អត្ថន័យ​នេះ ឯ​.​ឧ អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​មានប្រសាសន៍​បញ្ជាក់ថា ថ្ងៃជ័យ​ជំនះ​៧​មករា​មិនមែនជា​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​តែម្នាក់ឯង​នោះទេ ពោល​ថ្ងៃ​៧​មករា​គឺជា​របស់​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា​។ ហើយ​ថ្ងៃ​៧​មករា​ក៏​មិនមែនជា​សត្រូវ​របស់​ន​រណា​ម្នាក់​ដែរ សត្រូវ​របស់​ថ្ងៃ​៧​មករា​មានតែ​មួយគត់​គឺ​របប​ប្រល័យ ពូជសាសន៍​។ ដូច្នេះ​តាមរយៈ​មហោស្រព​ប្រឡង​ចម្រៀង អបអរ​ខួប​ទី​៣៦​ឆ្នាំ​នៃ​ទិវា​ជ័យជំនះ​៧​មករា​ក្នុង​ខេត្ត ព្រះវិហារ​នាឱកាស​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រោយ​ថ្ងៃ​៧​មករា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​នាំ មក​នូវ​5សុខសន្តិភាព​ពេញបរិបូរណ៍ និង​ការអភិវឌ្ឍន៍​ជា​លំដាប់​លើ​គ្រប់​វិស័យ​ជូន​ជាតិ​និង​ប្រជាជន គ្រប់​ទីកន្លែង ទាំង​ទីក្រុង ទីជនបទ ជាពិសេស​ចុងកាត់មាត់ញក​ជាយដែន ដូចជា​ខេត្តព្រះវិហារ​យើង​នេះ​។ ហើយដោយ​សារ ថ្ងៃ​៧​មករា ទើប​យើង​មាន​អ្វីៗ​ដូច​ក្នុងថ្ងៃនេះ ជាក់ស្តែង​ដូចជា​ខេត្តព្រះវិហារ​ថ្វីត្បិតតែ​ជា​ខេត្ត​ដែល​ស្ថិតនៅ ជាយដែន​ក៏ពិតមែន ក៏ប៉ុន្តែ​ខេត្តព្រះវិហារ​ជា​ខេត្ត​ដែលមាន​វាសនា​ខ្ពស់ ព្រោះ​កំពុង​តែមាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​ជា​លំដាប់​ឥតឈប់ឈរ តាម​គោលជំហរ​បើកឱកាស​ជើងមេឃ និង អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។ ជាមួយគ្នានេះ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​បន្ត​រក្សា​ស្មារតី​៧​មករា ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​មូលដ្ឋាន​យើង​បន្ថែមទៀត​ជាមួយ​វប្បធម៌​សន្តិភាព​។ សូម​ឲ្យ​ស្មារតី ៧​មករា​ស្ថិតស្ថេរ ជា​អមតៈ នៅក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប​។ ជយោ​! ថ្ងៃជ័យ​ជំនះ​៧​មករា​! ៕7 6