ខេត្តកំពង់ធំៈ ផ្លូវជាតិលេខចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ទីរួមខេត្តកំពង់ធំ មហាជនទូទៅដែល បានធ្វើដំណើរលើកំណាត់ផ្លូវនេះ តែងតែទទួលរងនូវព្យុះដីហុយ បង្ករឲ្យមានការខូចខាត និងបែកបាក់ទ្រព្យ សម្បត្តិ មិនតែប៉ុណ្ណោះអាត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏កើតមានឡើងជាច្រើនករណី ដោយសារតែការគេច ប្រចៀសយាន្តក្នុងការបើកបរ ។
រហូតមកដល់ពេលនេះ ដោយសារការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គីមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរពីជីវភាព និងការរស់នៅរបងបងប្អូនប្រជាពលរដ្ឋ បានគៀងគរ សម្បុរជន និងជំនួយផ្សេងៗ ដើម្បីស្ថាបនានិងការសាងអភិវឌ្ឍន៍ ប្រទេសទាំងហេដ្ឋារចនាសម្ព័ន្ឋ និងផ្លូវគមនាគមន៍ ក្នុងប្រទេសបានរីចំរើន។
ជាក់ស្តែងការសាងសង់ផ្លូវជាតិលេខ៦ ត្រូវបានចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូ បានជាច្រើនពាន់មែត្រចាប់ពី ចំនុចកំពង់ថ្ម និងនៅចំនុចសាលាកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងបានសម្រួលដល់ការធ្វើដំណើរដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់យានយន្តឆ្លងកាត់ខេត្តកំពង់ធំ ក្នុងនោះក៏មានចំនុចខ្លះមិនទាន់មានការអ៊ុតកៅស៊ូតែ អាចធ្វើដំណើរងាយស្រួលជាងមុន ។
ក្នុងនោះក៏មានមហាជនជាច្រើន មានការព្រួយបារម្ភណ៍ ពីការដឹកលើសទម្ងន់របស់រថយន្តដឹកទំនិញ ជាច្រើនដែលមិនបានចូលរួមថែរក្សាផលប្រយោជន៍ របស់ជាតិ តែគិតតែពីផលប្រយោជន៍របស់ បុគ្គលបណ្តាល ឲ្យផ្លូវដែលជាផ្លូវសំខាន់មិនអាចប្រើប្រាស់បានយូរ ក្នុងនោះក៏បានសំណូមពរតាមសារពត៌មាន សុំឲ្យប្រធានមន្ទីរសាធារណៈការខេត្តកំពង់ធំ ក៏ដូចជាសមត្ថកិច្ច រឹតបន្តឹងអនុវត្តទប់ស្កាត់ការដឹកលើសទម្ងន់ ដើម្បីថែរក្សាផ្លូវបានយូរអង្វែង ។

ដោយ ប៊ុន រដ្ឋា




































