អាង​ប្អូន​មេ​ប៉ិ​ស្តិ៍​ដឹកឈើ​ប្រណិត​ឥ​ញញើត​ច្បាប់ អស់​ល័​ក្ខ​ជាប់អន្ទាក់​មេព្រៃ​ក្រោម​បញ្ជា​រលោក​ព្រះរាជអាជ្ញា​

0

ខេត្តកំពង់ធំៈ រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង ដឹកឈើ​ប្រណិត​ចេញពី​អូ​ងៀវ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី វេលា​ម៉ោង ៨.១០​នាទី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៥ ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បញ្ជា​ផ្ទាល់​ឲ្យ​លោក ចាន់ មន្នីនាទ Image2នាយ​សង្កាត់ អនុវត្ត​ច្បាប់​ទប់ស្កាត់ បង្ក្រាប​រថយន្ត​ដឹក ឈើ​ដែល​កំពុងតែ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់ តាមរយះ​រថយន្ត តា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ 2AA- 1092 ពណ៌​ទឹកប្រាក់ ដែល​កំពុងតែ​ដឹកជញ្ជូន​តាម​បណ្តោយ​ផ្លូវលំ ឆ្ពោះ​មក​ស្រុក​សណ្តាន់ ។​
​តាម​ការរៀប​រាប់រប​ស់​អ្នកស្រី សូត្រ ដែលជា​ម្ចាស់​រថយន្ត ឲ្យ​ដឹងថា​មុន​ការដឹកជញ្ជូន​ឈើ​នេះ គាត់​បាន​ប្រាប់ គ្រប់​សមត្ថកិច្ច ទាំង​លោក ចាន់ មន្នីនាទ នាយ​សង្កាត់ និង​លោក គៀ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ហេតុអ្វី​ក៏​នៅតែ​ចាប់គាត់​ទៀត មិនតែប៉ុណ្ណោះ​គាត់​បាន​អះអាងថា បង​របស់គាត់​ឈ្មោះ នួន បូ​ផាន់ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដងកាំបិត​នេះ អ្នកណា​ក៏​ស្គា​ស់​ដែរ ម៉ិច​បាន​ហ៊ាន​ចាប់​ឡាន​របស់គាត់​។​Image5
​តាម​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​បានធ្វើ​សកម្មភាព ដូច​គោ​ហ្វូង ចាប់ពី​ម៉ោង​៨​ដល់​ទៅ ម៉ោង​៣​ភ្លឺ ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំមាន​ការទប់ស្កាត់ បង្ក្រាប​ពី​សំណាក់​លោក ចាន់ មន្នីនាទ ឡើយ​ដែល​ត្រូវ បាន​គេ​សង្ស័យថា ទាំង​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ទាំង​នាយ​សង្កាត់ ប្រហែលជា ត្រូវរ៉ូវ​គ្នា​ទើប​ឈ្មួញ​តំឡើង​ធ្មុង គ្មាន​ញញើត​សមត្ថកិច្ច​ឡើយ ទោះជា​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ឃាត់​រថយន្ត​ក៏​មិន ចង់​អនុវត្ត​ការបង្ក្រាប​នោះទេ​។​Image4
​ប្រភព​ពត៌មាន​ខ្សឹបខ្សៀវ​មួយ​បាន បញ្ជាក់ថា នៅក្នុង​ភូមិ​អូ​ងៀវ ឃុំ ដងកាំបិត ល្បី​ថា​លោក នួន បូ​ផាន បាន​យក​តួនាទី​កាង​បទល្មើស ចាត់ចែង​កម្មករ​ឲ្យ​អា​ឈើ​លក់​យ៉ាង​រំភើយ ដោយ​ពុំ​មានការ​ខ្លាចញញើត​អ្វី​ទាំងអស់ ដោយសារតែ ទាំង​បរិស្ថាន មេព្រៃ ប៉េ​អ៊ឹម ប៉ូលិស បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ កា​ធ្វើបែបនេះ មិន​ខុសពី​យក​ស្បែក​ខ្លា មក​កំឡា​ព្រៃ​ដើម្បី​យក​ឈើ​នោះទេ ។​Image6
​សម្រាប់​រថយន្ត​ដែល​ដឹកឈើ ត្រូវបាន​លោក ចាន់ មន្នីនាទ នាំយកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​សណ្តាន់ ដើម្បី​ធ្វើការ​វាស់វែង ដែលមាន​ចំនួន​ឈើ ១១​ដុំ ប្រភេទ​ឈើ សុ​ក្រម ស្មើរ ៨​ផ្លាន តែ​ត្រូវបាន​គេ​សង្ស័យថា ការចាប់​នេះ​គឺជា​ការ​បង្គ្រប់​កិ​ច្វ តាម​បញ្ចា​រលោក​ព្រះរាជអាជ្ញា និង​ត្រូវបាន​ដោះលែង​ក្នុង​មួយ​ដង្ហើមចង្រិត​។​Image1Image3