ខេត្ដយូណានប្រទេសចិនខាតបង់ ទឹកប្រាក់១៤០លានដុល្លារដោយសារ ព្យុះព្រិល

0

មន្ដ្រីរដ្ឋាភិបាលនៅខេត្ដយូណាន ប្រទេសចិនបានឱ្យដឹងថា ព្យុះព្រិលបាន ធ្វើឱ្យសកម្មភាពនានានៅក្នុងខេត្ដនេះ ជាប់គាំងស្ទើរតែទាំងស្រុង បង្កការខាត បង់សេដ្ឋកិច្ចយ៉ាងដំណំ ។ ព្យុះព្រិល ភ្លៀងទឹកកកធ្លាក់មកយ៉ាង ក្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ពលរដ្ឋជាង៦សែននាក់

បំផ្លាញ ផលដំណាំ៣៦ពាន់ហិកតា ផ្ទះ៦៤ខ្នងបាក់ ស្រុតនិងសត្វចិញ្ចឹមរាប់ពាន់ក្បាលងាប់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ពេក ។e1
ប្រព័ន្ធចរាចរណ៍ក៏ដូចជាប្រព័ន្ធផ្គត់ ផ្គង់ទឹកប្រើប្រាស់ត្រូវកកស្ទះ ។ ចរន្ដទឹក ស្អាតប្រើប្រាស់កកធ្វើឱ្យពលរដ្ឋគ្មានទឹក ប្រើប្រាស់ ។ ក្រៅពីនេះប្រព័ន្ធអគ្គិសនី ប្រព័ន្ធទំនាស់ទំនងនានាក៏ត្រូវកាត់ផ្ដាច់ ផងដែរ ។ តាមការប៉ាន់ប្រមាណរបស់ មន្ដ្រីក្នុងតំបន់ព្យុះព្រិលបានបំផ្លាញទ្រព្យ សម្បត្ដិគិតជាទឹកប្រាក់ប្រមាណ១៤០លាន ដុល្លារ ។e2
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតកើត ឡើងនៅប្រទេសចិន ស្ថិតនៅក្នុងខេត្ដ ក្វាងទុង មានពលរដ្ឋ២នាក់បានឆ្លងជំងឺ ផ្ដាសាយបក្សី H7N9 ។ តាមមន្ទីរសុខា ភិបាលក្នុងខេត្ដបានឱ្យដឹងថា ជនរងគ្រោះ ដែលឆ្លងវីរុសគ្រុនផ្ដាសាយមានអាយុ ៤២និង៥២ឆ្នាំ ពេលនេះស្ថិតក្នុងសភាព គ្រោះថ្នាក់ ។e5
កាលពីដើមខែមករាមន្ដ្រីខេត្ដក្វាងទុង និងនៅកោះហុងកុងបានសម្លាប់សត្វបក្សី រាប់សិបពាន់ក្បាលនៅពេលដែលដឹង​ថា សត្វបក្សីដែលបញ្ជូនមកពីខេត្ដក្វាងទុង ប្រទេសចិនមានផ្ទុកវីរុសផ្ដាសាយH7N99