ខេត្តកំពង់ធំៈ ប្អូនៗយុវជន យុវនារី ដែលជានិសិត្សចំនួន ៦៦នាក់ នៅក្នុងខេត្តកំពង់ធំ បានស្ម័គ្រចិត្តដាក់ ប្រឡងចូលកងយោធពលខេមរភូមិន្ទ និងជាការបន្តវេនក្នុងការ កាព្វកិច្ចការពារជាតិមាតុភូមិ ដើម្បីរួមចំនែក ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើន និងជាអ្នកដឹកនាំប្រទេសទៅថ្ងៃអានាគត់ ត្រូវបាន ចាត់ធ្វើឡើង នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥។
ពិធីសំណេះសំណាលជាមួយប្អូនយុវជនស្ម័គ្រចិត្តចូលបំរើក្នុងកងយោធពលខេមរភូមិន្ទ ដោយមានការចូល រួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនាយ រង ព្រមទាំងសិស្សនិសិត្សទាំង៦៦នាក់ ក្នុងគោលបំណងលើកកោតសរសើរនិងទឹកចិត្តក្នុងស្មារតីខ្ពស់ សមជាកុលបុត្រ កុលធិតាខ្មែរ ។
ប្អូនប្រុសឈ្មោះ យ៉ាំ ស៊ីហាក់ រស់នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមាន ចំណាប់អារម្ភណ៍ ពីការសម្រេចចិត្តដាក់ពាក្យ ចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទ គឺមានបំណងចង់ក្លាយទៅជាអ្នកចូលរួមក្នុងការកសាងប្រទេសជាតិនិងជាទំពាំងស្នងឬស្សី ក្នុងការជួយស្តារអភិវឌ្ឍន៍ប្រទេស។
កញ្ញា សំ នុន រស់នៅភូមិផ្តៀក ឃុំផាន់ញឺម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ មូលហេតុដែលធ្វើឲ្យនាងខ្ញុំ សម្រេចចិត្តដាក់ពាក្យចូលបំរើក្នុងជួរកងទ័ព ដោយសារតែនាងខ្ញុំមានចំណាប់អារម្មរណ៍ ស្នេហាជាតិមាតុ ភូមិ និងជាការចូលរួមការពារទឹកដីរបស់នាងខ្ញុំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ យកអស់ពីកំលាំងចិត្ត និងកំលាំងកាយ ក្នុងការចូល រួមប្រឡងចូលកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមខ្លួនជាអ្នកបន្តវេន ពីលោកពូ អ្នកមីង និងបង ដែលកំពុងតែមានអាយុកាន់តែច្រើន
និងត្រូវបានចូលនិវត្តន៍ ដូច្នេះវាសនាប្រទេសជាតិ គឺជាភារៈកិច្ច សំខាន់ក្នុងការរួប រួមគ្នាការពារទឹកដីដ៏បឋរនៃយើង សំខាន់គឺត្រូវចេះអត់ធ្មត់ខិតខំសិក្សា រៀនសូត្រទាំងយុទ្ធសាស្ត្រ និងចេតសាស្ត្រ និងសាមគ្គីគ្នា ថ្នាក់ដឹកនាំយើង និងព្រះមហាក្សត្រ បានលើកឡើងថា បើខ្មែរបែកបាក់ខ្មែរស្លាប់ បើខ្មែរសាមគ្គីគ្នា ខ្មែរនិងរស់សភាសឹកខ្មែរនិយាយថា ចង្កេះមួយបាច់មិនអាចកាច់បាក់ តែបើចង្កេះតែមួយគេកាច់បាក់ ជាចុងក្រោយឯកឧត្តម បានសំណូមពរឲ្យក្មួយទាំងអស់ ចៀសឲ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសងនានា ដែលជាហេតុធ្វើឲ្យសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារ បែកបាក់ជួយនូវវិបត្តិសេដ្ឋកិច្ច។



































