​​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ឃាត់ខ្លួន​យុវជន​២​នាក់​ដក់ហូត​ដាវ​សាំ​មួយ​រៃ​មួយ​ដើម​

0

​សិស្សសាលា​វិទ្យាល័យ​បឹងត្របែក​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​ឃាត់ខ្លួន​បន្ទាប់ពី​រួប​គេ​បាន​លាក់​ដាវ​សាំ​ម៉ូ​រៃ​នៅក្នុង​កាបួ​ប​ខណៈដែល​សមត្ថកិច្ច​កំពុង​ល្បាត​ឃើញ​ហើយ​បាន​ឃាត់​ឆេ​ក​ឆេ កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​អាគារ​M​ក្នុង​ម​ជ្ឃ​មណ្ឌល​កោះ​ពេជ្រ​ស្ថិតក្នុង​ស​ង្តា​ត់​ទន្លេបាសាក​ខណ្ឌចំការមន​។​​ ​យុវជន​ទាំង​២​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​មូល​ស្រលាញ់​មិត្តភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​ចំការ​ស្វាយ​សង្កាត់​ច្បារអំពៅ​ខណ្ឌ​ច្បារអំពៅ​និង​ម្នាក់ទៀត​ឈ្មោះ​ឡេង​គិ​ម​ហុង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​នាក់​ទាំងពី​ជា​សិស្ស​នៅ​វិទ្យាល័យ​បឹងត្របែក​។​4
​ ​តាម​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ដើ​ល្បាត​ដើម្បី​ការពារ​សុ​វត្ថ​ភាព​ប្រជាពលរដ្ឋ​ដោយ​ឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-6807 ជិះ​ក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ​ក៏មាន​កា​សង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ទ្រួ​ត​ពិនិត្យ​ពេលដែល​សមត្ថកិច្ច​ទ្រូ​ត​ពិ​និ​ត្រ​ឆែកឆេ​ក៏បាន​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​នៅក្នុង​បា​បូ​ប​ស្ពាយ​របស់​នាក់​ទាំងពីរ​ហើយ​ក៏បាន​ឃាត់ខ្លួន​តែម្តង​។​3
​ក្រោយពេល​កើតហេតុ​យុវជន​ទាំង​២​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិនគរបាល​រដ្ឋ​បាលទ​ន្លេ​បាល​សាក់​បាន​យកទៅ​ធ្វើការ​សាកសួរ​ប​ន្ត​និង​រងចាំ​បញ្ជូនទៅ​អធិការដ្ឋាន​ន​គា​បាល​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕2 1