ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួល​ជួប​សំណេះសំណាល ជាមួយ​ឯកឧត្តម Rodney M.Elliott អភិបាលក្រុង Lowell នៃ​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​

0

ការទទួល​ជួប​នេះ ត្រូវបានធ្វើ​ទ្បើង​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤​នេះ ។
ក្នុងជំនួប​នោះ ឯកឧត្តម Rodney M.Elliott អភិបាលក្រុង Lowell បាន​ជម្រាប ជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ថា ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​ឯកឧត្តម​នៅពេលនេះ គោលបំណង​សំខាន់​ចង់ដឹង​ពី​ការពិត និង​ចង់ដឹង​ពី​ប្រវត្តិសាស្ត្រ វប្បធម៌​របស់​ប្រទេស​កម្ពុជា ។​4
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ជម្រាបជូន ឯកឧត្តម​អភិបាល ក្រុង​ឡូ​វែ​ល ទាក់ទង​ទៅ​និង​ការរំដោះ​ប្រជាជន ទូទាំងប្រទេស​កម្ពុជា ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពល ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ។
ឯកឧត្តម​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ត្រូវ​ពួក​ប៉ុល​ពល​សម្លាប់ និង​បាន​កំទ្ទេច​ប្រទេសជាតិ​ស្ទើរ​ទាំងស្រុង​លើ​គ្រប់​វិស័យ ។ បើ​គ្មាន​សម្ដេច​ទាំងបី ទាក់ទង​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម ចូលមក​ចូល​រំដោះប្រជាជន​កម្ពុជា​យើង ឱ្យ​រួច​ផុតពី​របប​ខ្មៅ​ងងឹត​នោះទេ ប្រទេស​កម្ពុជា​និង​មាន​ភាព​អាប់អួរ គ្មាន​ការរីកចំរើន​ទេ ។​2
ក្រោយ​រំដោះ​ប្រជាពលរដ្ឋ ពី​របប​ខ្មែរក្រហម​ហើយ​នោះ ប្រជាពលរដ្ឋ​ជួប​បញ្ហា​មួយទៀត គឺ​អត់​បាន​ហូប ដែលជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ សម្រាប់​រាជរដ្ឋាភិបាល​ដោះស្រាយ ហើយ​ជា​អាទិភាព​ទី​១​ដែល​ត្រូវ​ដោះស្រាយ​ជាដំបូង គឺ​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​បានរ​ស់សិន ហើយ​ការចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេលនោះ គឺ​ចេញពី​ចំណុចសូន្យ ។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​ទាំង​៣ គឺ​សម្តេច​អគ្គ​ធ​ម​ពោធិ​សាល ជា ស៊ីម ប្រធានរដ្ឋសភា ស្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន អនុប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា រហូតដល់​មានការ​អភិវឌ្ឍន៍​ប្រទេស​មាន​អ្វីៗ​ទាំងអស់ រហូតមកដល់​សព្វថ្ងៃ​នេះ ធ្វើ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់ ពី​ភាព​រីកចំរើន​ក្នុងប្រទេស​កម្ពុជា​យ៉ាង​លឿន​រហ័ស ។​1
ក្នុងជំនួប​នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ជម្រាប​អំពី​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ ទៅ​ឯកឧត្តម Rodney M.Elliott អភិបាលក្រុង Lowell អស់​រយៈពេល​ប្រមាណ​ជា​១​ម៉ោង ទើប​បញ្ចប់​ការ​ជំនួប​នោះ ៕