រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលអោយកម្មករកម្មការនី8នាក់បានរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងកាលេពីវេលាម៉ោង12និង00នាទីថ្ៃទិ17ខែមិនាឆ្នាំ2014នៅតាមបណ្ដោយផ្លូវជាតិលេខ5ក្នុងភមិលូសង្កាត់ស្វាយប៉ាកខណ្ឬស្សីកែវ
រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មាមពីកន្លែកើតហេតុបានអោដឹងថា៖មុនពេលកើតហេតុរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិុចមួយគ្រឿងពណ៍ក្រហមលឿង ពាក់ស្លាកលេខ ភ្នំពេញ3A-4258បើកបរដោយឈ្មោះ អុច វិរះរ័ត្ននា ភេទប្រុស អាយុ33ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដាច់ហ្រាំ្វងហើយក៍រេចង្កូតមកខាងស្ដាំដៃក៍ជ្រុលចង្កូតបុកចូលរោងចក្រមូរៀ ហ្គាល មេន ខប គាប់ជួនពេលនោះកម្មករកម្មការនីរោងចក្រចេញមកហូបបាយនៅខាងក្រៅក៍ត្រូវរថយន្តបុករះបណ្ដាលអោយរងរបួសកម្មករកម្មការនីចំនួន8នាក់រថយន្តចំនួន1គ្រឿង និងម៉ូតូចំនួន4គ្រឿង កម្មករកម្មការនីដែលរងរបួសត្រូវបានថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រចំណែករថយន្តបង្កនិងរថយន្តព្រមទាំងម៉ូតូជនរងគ្រោះត្រូវបានសមត្តកិច្ចចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សាទុកនៅចរាចរណ៍រាជធានីដើម្បីរងចាំដោះស្រាយតាមច្បាប់៕