អតីតមន្ដ្រីចារកម្មរបស់ក្រសួងចារ កិច្ចជាតិអាមេរិក NSA លោក Snowden បានបដិសេធសំណើឱ្យចូលជាមួយក្រសួង ចារកិច្ចរុស្ស៊ី សម្រាប់បម្រើសកម្មភាព ចារកម្មឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ ។សំណើដែលក្រសួងចារកិច្ចរុស្ស៊ីស្នើ ឡើងក្នុងពេលដែលលោក Snowden ស្ថិតក្នុងដំណាក់កាលមិនទាន់ទទួលបាន សិទ្ធិរស់នៅ ឬធ្វើដំណើរទៅកាន់ទីកន្លែង ផ្សេងបានឡើយ ដោយសារតែលិខិតឆ្លង ដែនរបស់លោកត្រូវបានអាមេរិកលប់ ចោល ។ សំណើរបស់រុស្ស៊ីទើបតែធ្វើ ឡើងជាលើកដំបូងក្រោយពេល Snowden មិនបានផ្ដល់ព័ត៌មានសម្ងាត់ណាមួយ ទៅឱ្យភាគីរុស្ស៊ី បើទោះបីសុំភៀសខ្លួន ស្នាក់នៅលើទឹកដីរុស្ស៊ីក៏ដោយ ។
អតីតចារបុរសអាមេរិកបានទម្លាយ ព័ត៌មានសម្ងាត់ពាក់ព័ន្ធក្រសួងចារកិច្ច ជាទ្រង់ទ្រាយធំនៅខែមិថុនា២០១៣ ក្នុង នោះ Snowden បានបញ្ជាក់ថា ក្រសួង ចារកិច្ច NSA បានថតសំឡេងសន្ទនា រាប់សិបលាននាក់នៅអាមេរិកនិងនៅ ប្រទេសជាច្រើនជុំវិញពិភពលោក ហើយ ប្រទេសនោះក៏ជាសម្ពន្ធមិត្ដរបស់អាមេរិកបង្កការខឹងសម្បាយ៉ាងខ្លាំង ។
ក្រោយហេតុការណ៍ខាងលើ Snow-den បានគេចខ្លួនចេញពីអាមេរិកក្រោយ មកក៏សុំជ្រកកោណនៅរុស្ស៊ី ។ បច្ចុប្បន្ន Snowden កំពុងរស់នៅជាមួយមិត្ដស្រី ក្នុងទីក្រុងមូស្គូ ក្រោយរុស្ស៊ីផ្ដល់លិខិត ស្នាក់នៅបណ្ដោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៣ ៕