រថយន្ដតាគូមាបើកបរដោយបុរសម្នាក់ស្រវឹងងក់មួយភាំងបុកឡើងលើរបាំងថ្មពុះចែកទ្រុងផ្លូវ

0

បាក់អស់2ផ្ទាំងហើយរថយន្ដបង្កត្រូវបងប្អូនប្រជាពលរដ្ឋជួយរុញរថយន្ដអោយចេញពីលើរបាំងថ្មហើយរថយន្ដបង្កព្យាយាមបើករត់គេចបាត់ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង 1និង35នាទីយប់ឈានចូល ថ្ងៃ ទី 15 ខែ មគរា ឆ្នាំ 2015 ស្តិត តាមបណ្ដោយផ្លូវមុនីរេត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកត្រង់ចំណុច មុខមន្ទីរពេទ្យវិសាលសុខ ។
យោងទៅតាមប្រភពពត៏មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រា បើករថយន្ដ តាគូម៉ា មួួយគ្រឿង ពណស្ករ ពាក់ស្លាកលេខ 2A-0228 ព្រះវិហារ ធ្វើដំណើរតាមបណ្ដោយផ្លូវ មុនីរេត ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈដែលមកដល់ចំណុចកើតហេតុ បុរសដែលបើករថយន្តខាងលើ គាត់ងក់មួយភាំង

ក៏ជ្រុលចង្កូតទៅបុកឡើងលើរបាំងថ្មពុះចែកទ្រុងផ្លូវបាក់អស់2ផ្ទាំងហើយរថយន្ដ បង្កត្រូវបងប្អូន ប្រជាពល រដ្ឋជួយរុញរថយន្ដអោយចេញពីលើរបាំងថ្ម ហើយរថយន្ដបង្កព្យាយាមបើករត់គេចបានដោយសុវត្តិភាព ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានមកចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរពត័មានពីកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរករថយន្ដបង្កមកដោះស្រាយតាមផ្លូវច្បាប់ ។