ភ្នំពេញ ៖ បុរសម្នាក់បានបាក់.កស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ ចរាច រណ៍ដែលបង្កឡើងដោយម៉ូតូពីរគ្រឿងបើកបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង១១ យប់ ថ្ងៃទី១៤ មករា ២០១៥ នៅចំណុចទល់មុខភោជនីដ្ឋានហ្គោលឌិន ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូស្គូពីពណ៌សលាយទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BJ-8765ជិះគ្នាពីរនាក់ដែលស្គាល់ថា អ្នកបើកបរ ឈ្មោះ ឈិត សុខុម ជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍បាយ័ន និងអ្នករួមដំណើរពីក្រោយឈ្មោះ ទុយ មែន ជាអ្នកយកព័ត៌មានឱ្យទូរទ្សន៍បាយ័ន ទូរទស្សន៍CTN ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទូរទស្សន៍MY TV ទូរទស្សន៍ខ្សែ កាប CTV8HD និងកាសែតដើមអំពិល ។
អ្នកយកព័ត៌មានទាំង២នាក់បានជិះម៉ូតូស្គូពីមួយគ្រឿងបើកឌុបគ្នាតាមផ្លូវលេខ១០៥ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ ម៉ូតូស្គូពីខាង លើបានបើកវ៉ារ ថយន្តមួយគ្រឿងនៅខាងមុខដែលស្របទិសគ្នា ក៏បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខកណ្តាល1Q-6488 បើកដោយបុរសម្នាក់ ដោយបើកបរ ធ្វើដំណើរ តែម្នាក់ឯង តាមផ្លូវលេខ១០៥ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹងបណ្តាលឱ្យម៉ូតូទាំងពីរគ្រឿងដួលបោកទៅលើថ្នល់ហើយភាគីបើកបរម៉ូតូហុងដាសេ១១០បានបាក់.ក ស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច ចំណែកភាគីម៉ូតូស្គូពីរងរបួសស្រាលទាំងពីរនាក់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ ។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណី។ នៅក្នុងករណីនេះសមត្ថកិច្ចបានចុះទៅពិនិត្យវាស់វែងនៅកន្លែងកើតហេតុហើយបានយក ម៉ូតូទាំងពីរគ្រឿងទៅកាន់ការរិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់ ។



































