តម្លៃ​ប្រេង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត មិន​ធ្លាប់មាន​

0

តម្លៃ​ប្រេង​នៅលើ​ពិភពលោក​បាន ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ ចុងក្រោយ​នេះ ធ្វើឱ្យ​ប្រទេស​ផលិត​ប្រេង នៅលើ​ពិភពលោក​មានការ​ខាតបង់​យ៉ាង ធំធេង ។ ប្រទេស​ដែល​នាំចេញ​ប្រេង សំខាន់បំផុត​បានស្នើ​ដល់​ប្រទេស​ផលិត ប្រេង​ទាំងអស់ ពិសេស​គឺ Opec d2ដំឡើង តម្លៃ​ប្រេង​ដូចដើម​វិញ ។
​នៅ​ថ្ងៃទី​១៣ ខែមករា តម្លៃ​ចរាចរណ៍ ប្រេង WTI សម្រាប់​ខែកុម្ភៈ​២០១៥​មាន ៤៦,០២​ដុល្លារ​ក្នុង​១​ធុង ចំណែក​ប្រេង Brent មានតម្លៃ​៤៧,៤​ដុល្លារ​ក្នុង​១​ធុង ។ ចំណែក​នៅ​អាមេរិក​តម្លៃ​ប្រេង WTI ថយចុះ​៥,១​ភាគរយ ចំណែក​តម្លៃ​ប្រេង Frent ថយចុះ​៥,៩​ភាគរយ ។
​បើ​គិត​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ មកទល់ពេលនេះ តម្លៃ​ប្រេង​ធ្លាក់ចុះ រហូតដល់​៥០​ភាគរយ ។ ការធ្លាក់ចុះ នោះ គឺ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​រយៈពេល ជាង​៥​ឆ្នាំកន្លងមក ។ នៅពេលនេះ​ធនា គារ Goldman Sachs ក៏បាន​ទម្លាក់​តម្លៃ ព្យាករណ៍​បន្ថែមទៀត ។ នៅពេលនេះ ក្រុមហ៊ុន​ធនាគារ​កំពុងតែ​ស្វែងរក​តម្លៃ ទាប​បំផុត ប៉ុន្ដែ​មិនទាន់មាន​អ្នកណា ម្នាក់​ហ៊ាន​សន្និដ្ឋានថា ប្រេង​នឹង​ធ្លាក់ចុះ ដល់​កម្រិតណា​នោះឡើយ ។d3
​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ជា​ប្រទេស​ដែល នាំចេញ​ប្រេង​ច្រើនជាងគេ​ហើយក៏​ជា ប្រភព​ចំណូល​តែមួយគត់​សម្រាប់​ជាតិ បាន​អំពាវនាវ​ដល់​ប្រទេស OPEC រិះរក វិធីសាស្ដ្រ​ធ្វើយ៉ាងណា​ឱ្យ​តម្លៃ​ប្រេង​ប្រសើរ ឡើងវិញ​ដូចដើម មិនត្រូវ​ទុកឱ្យ​តម្លៃ ប្រេង​ធ្លាក់ចុះ​បែបនេះ​នោះឡើយ ។ ចំ ណែ​កប​ណ្ដា​ប្រទេស OPEC បើទោះបី តម្លៃ​ប្រេង​ធ្លាក់ចុះ តែ​ប្រេង​ទាំងនោះ​មិន ព្រម​កាត់បន្ថយ​ការផលិត​នោះឡើយ គឺ រក្សា​ចំនួន​ផលិត​ប្រេង​ដូច​កាលពីមុន ដដែល ។ ទាំងនោះ​ហើយ​ដែល​ពិបាក ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​ដូចដើម វិញ ។
​តម្លៃ​ប្រេង​ធ្លាក់ចុះ​ប៉ះពាល់​ដល់​សេដ្ឋ កិច្ច​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ ប្រេង ប៉ុន្ដែ​បាន​នាំមក​នូវ​ផលចំណេញ ជាច្រើន​ដល់​ប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍ ប្រទេស​ខ្វះ​ថាមពល​ប្រេង​.​។ ចិន​និង​ឥណ្ឌា បានសម្រេច​បង្កើន​ការទិញ​ប្រេង​ធ្លាក់ចុះ ទាន់​ឱកាស​តម្លៃ​ប្រេង​ធ្លាក់ចុះ​សម្រាប់ បំពេញតម្រូវការ​ថាមពល​នៅក្នុង​ប្រទេស របស់ខ្លួន សម្រាប់​ជួយ​វិស័យសេដ្ឋកិច្ច កាន់តែ​រីកចម្រើន ។
​ប្រទេសមួយ​ចំនួន​បាន​ទម្លាក់កំហុស ទៅឱ្យ​អាមេរិក​និង​អឺរ៉ុប​ដែល​បានធ្វើឱ្យ តម្លៃ​ប្រេង​ប្រែប្រួល គឺ​ដោយសារតែ​ការ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស រុស្ស៊ី ដោយសារ​វិបត្ដិ​នៅ​ប្រទេស​អ៊ុយ ក្រែ​ន ៕