កាលពីថ្ងៃទី១៣ ខែមករា កូរ៉េខាង ជើងបានស្នើពិភាក្សាដោយផ្ទាល់ជាមួយ អាមេរិកពាក់ព័ន្ធនឹងសំណើរបស់ទីក្រុង ព្យុងយ៉ាងដើម្បីបញ្ចប់សកម្មភាពសាក ល្បងគ្រាប់បែកបរមាណូ ហើយអាចនឹង ពិភាក្សាបើកផ្លូវឱ្យមានការផ្លាស់ប្ដូរនៅ ឧបទ្វីបកូរ៉េ ។មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាង ជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក An Myong Hun បានបញ្ជាក់ យ៉ាងច្បាស់ថា “យើងខ្ញុំបានត្រៀម លក្ខណៈ រដ្ឋាភិបាលកូរ៉េខាងជើងបាន ត្រៀមបកស្រាយជាមួយអាមេរិកពី ទស្សនៈរបស់ខ្លួន ប្រសិនបើសំណើ ពិភាក្សាត្រូវបានធ្វើឡើងនៅក្នុងឆ្នាំនេះ ប្រាកដជាប្រសើរឡើងនៅក្នុងទំនាក់ ទំនង។ មានតែពិភាក្សាផ្ទាល់ប៉ុណ្ណោះ ដែលមានឱកាសខ្ពស់ក្នុងការស្វែងរក ដំណោះស្រាយ” ។ មន្ដ្រីកូរ៉េខាងជើងបាន បញ្ជាក់ទៀតថា កូរ៉េខាងជើងមិនជាប់ ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារ តាមបណ្ដាញទៅលើក្រុមហ៊ុនស៊ូនីនោះ ឡើយ ហើយរដ្ឋាភិបាលអាមេរិកចាំបាច់ ត្រូវតែផ្ដល់ភស្ដុតាងច្បាស់លាស់ពី កំហុសឆ្គងរបស់ទីក្រុងព្យុងយ៉ាង មិន ត្រូវនិយាយដោយគ្មានអ្វីមកបញ្ជាក់ នោះឡើយ ។
នៅក្នុងសារលិខិតដែលកូរ៉េខាងជើង បញ្ជូនទៅឱ្យអាមេរិកកាលពីថ្ងៃទី៩ ខែ មករា ដោយក្នុងនោះកូរ៉េខាងជើងបាន សន្យាផ្អាករាល់សកម្មភាពសាកល្បង គ្រាប់បែកបរមាណូ ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពធ្វើ សមយុទ្ធរួម ។ ភ្លាមៗនោះ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនក៏បានច្រានចោល សំណើរបស់ទីក្រុងព្យុងយ៉ាងហើយចាត់ ទុកថា សំណើទាំងនោះបង្កប់ដោយការ គំរាមកំហែង ហើយអំពាវនាវឱ្យកូរ៉េ ខាងជើងអនុវត្ដការសន្យាបោះបង់កម្មវិធី បរមាណូ ។
មន្ដ្រីកូរ៉េខាងជើងបានបញ្ជាក់ទៀតថា ការដែលអាមេរិកច្រានចោលសំណើ ទាំងនោះមានន័យថា អាមេរិកនៅតែ រក្សាគោលនយោបាយចងគំនុំគំគួនជា មួយកូរ៉េខាងជើងដដែល ៕