Pសារព័ត៌ មានAFកាលពីថ្ងៃទី១៣ ខែមករា បានផ្សព្វផ្សាយថា ទីប្រឹក្សា សេតវិមាន John Podesta នឹងកាន់ តួនាទីខ្ពស់បំផុតក្នុងយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ។ ទាំងនោះជាសញ្ញា ច្បាស់លាស់មួយបញ្ជាក់ថាលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រាកដជាចូលរួម ប្រកួតប្រជែងដណ្ដើមកាច់ចង្កូតនាវា អាមេរិកជាប្រទេសមហាអំណាចទី១ ។មន្ដ្រីសេតវិមានមួយរូបបានបញ្ជាក់ ថា លោក Podestar ជាបុគ្គលដែល មានភាពជិតស្និទ្ធបំផុតជាមួយគ្រួសារ គ្លីនតុន ហើយតែងតែបង្ហាញវត្ដមាន នៅក្នុងព្រឹត្ដិការណ៍សំខាន់ៗជាមួយលោក ស្រី ហ៊ីលឡារី គ្លីនតុន ។ លោក Pode- starនឹងលាឈប់ពីតួនាទីនាពេលខាងមុខ ដើម្បីទៅបំពេញការងារផ្សេង ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា នឹងត្រូវធ្វើអ្វី នៅពេលអនាគតឡើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោក Podestar បានជួបប្រជុំក្រៅផ្លូវការជា មួយទីប្រឹក្សារបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ជាច្រើនលើករយៈពេលកន្លង មកស្ដីពីលទ្ធភាពនៃការប្រកួតប្រជែង តំណែងប្រធានាធិបតីរបស់លោកស្រី ។ ពេលនេះគេមិនទាន់ដឹងពីតួនាទីរបស់ លោក Podestar នោះឡើយ ប៉ុន្ដែមាន ប្រភពព័ត៌មានគួរឱ្យទុកចិត្ដមួយបានឱ្យ ដឹងថា លោកអាចនឹងកាន់តំណែងអគ្គ នាយកយុទ្ធនាការប្រកួតប្រជែងឃោសនា បោះឆ្នោត ។
របាយការណ៍មួយទៀតបានបង្ហាញឱ្យ ឃើញថា អតីតរដ្ឋមន្ដ្រីការបរទេស អាមេរិក និងជាភរិយាអតីតប្រធានាធិ បតីបានត្រៀមលក្ខណៈរួចរាល់ដើម្បី ក្លាយជាប្រធានាធិបតីស្រីដំបូងរបស់ អាមេរិក៕