​បាញ់​ចំ​រថយន្ដក្រុង​ស្លាប់​និង​របួស ២០​នាក់​នៅ​អ៊ុយ​ក្រែ​ន​

0

យ៉ាងហោចណាស់​ក៏មាន​មនុស្ស​១០ នាក់​ស្លាប់ និង​១៣​នាក់​រងរបួស​ពេល គ្រាប់ផ្លោង​មួយគ្រា​ប់​ធ្លាក់ចូល​ចំ​រថយន្ដ ក្រុង​ពេល​កំពុងធ្វើដំណើរ​ភាគខាងត្បូង ទីក្រុង​ដូន​ណេ​ត ប្រទេស​អ៊ុយ​ក្រែ​ន​ស្ថិត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​បះបោរ ។​សារព័ត៌មាន​អ៊ុយ​ក្រែ​ន​បាន​ដកស្រង់ h4ប្រភពព័ត៌មាន​ពី​មជ្ឈមណ្ឌល​ប្រយុទ្ធ ប្រឆាំង​ភេរវកម្ម​នៅ​ភាគខាងត្បូង​អ៊ុយ ក្រែ​ន​បានឱ្យដឹងថា មាន​មនុស្ស​១០​នាក់ ស្លាប់ និង​១៣​នាក់​រងរបួស ទាំងនោះ​ជា លទ្ធផល​នៃ​កា​របះ​ទង្គិច​គ្នា​របស់​ក្រុម ទាហាន​ផ្ដាច់ខ្លួន​នា​ថ្ងៃទី​១៣ ខែមករា​។​h3
​រដ្ឋាភិបាល​ទីក្រុង​គៀវ​បញ្ជាក់ថា ក្រុម​ទាហាន​បះបោរ​បាន​ប្រើប្រាស់​រ៉ុក្កែត ដែលមាន​កម្លាំង​បំផ្លាញ​ខ្លាំង​ក្នុង​សកម្ម ភាព​វាយប្រហារ​នេះ ។ ភ្លាមៗ​នោះ មន្ដ្រី​ក្រុម​ផ្ដាច់​ទឹកដី​និយម​ដែល​ហៅថា សាធារណរដ្ឋ​ប្រជាជន​ដូ​ណេ​ត​បាន​ច្រាន ចោលការ​ចោទប្រកាន់​ខា​ង​លើ​ថា​កម្លាំង ទាហាន​របស់ខ្លួន​មិន​ពាក់ព័ន្ធ​ដល់​សកម្ម ភាព​វាយប្រហារ​ចំ​រថយន្ដក្រុង​នោះទេ​។ តំណាង​ក្រុម​បះបោរ​បាន​បញ្ជាក់ថា​“​រាល់ ការចោទប្រកាន់ថា យើងខ្ញុំ​កម្ទេច​រថ យន្ដ​ក្រុង​ជា​រឿង​ខុសស្រឡះ​ទាំងស្រុង តើ មាន​ហេតុផល​អ្វីដែល​យើង​ត្រូវ​វាយ ប្រហារ​បំផ្លាញ​នៅលើ​ទឹកដី​ដែល​ខ្លួន គ្រប់គ្រង​នោះ​”៕