ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS បានផ្សព្វ ផ្សាយឃ្លីបវីដេអូថតទិដ្ឋភាពខ្មាន់កាំ-ភ្លើងកុមារបាញ់សម្លាប់អ្នកទោសពីរ នាក់ដែលគេចាត់ទុកថា ជាចារបុរស របស់រុស្ស៊ី ។ឃ្លីបវីដេអូនោះបានផ្សព្វផ្សាយពាស់ ពេញនៅបណ្ដាញក្រុម IS នាថ្ងៃទី១៣ ខែ មករា ហើយថែមទាំងគំរាមកំហែងបន្ដ វាយប្រហារក្រុមចារកម្មដែលបង្កប់ខ្លួន ជាមួយIS ។ ឃ្លីបវីដេអូនោះចាប់ផ្ដើម ដោយការរៀបរាប់ដែលគេហៅថាជា ការសារភាពទោសដោយបុរសអ្នកទោស ទាំងពីរនាក់នោះត្រូវនិយាយទៅកាន់អ្នក សារព័ត៌មាននៅទីនោះដោយបញ្ជាក់ថា ជាចារបុរសរុស្ស៊ី។ ក្រោយមក គេក៏បាន ផ្សព្វផ្សាយពីខ្មាន់កាំភ្លើងវ័យកុមារដែល មានអាយុប្រមាណ១០ឆ្នាំប៉ុណ្ណោះបាញ់ សម្លាប់អ្នកទោសទាំងពីរនាក់នោះ ។
អង្គការ Flashpoint Partnersមាន ឯកទេសតាមដានរាល់សកម្មភាពរបស់ ក្រុមIS បានបញ្ជាក់ថា កុមារក្នុងឃ្លីប បាញ់ប្រហារអ្នកទោសនោះមានឈ្មោះ Kazakh ដែលធ្លាប់បានបង្ហាញខ្លួនកាល ពី២លើកកន្លងមក ។ កុមារខាងលើជា សមាជិកគ្រួសារស៊ីរីមួយមានគ្នា១៥០ នាក់ បានចូលជាមួយក្រុមIS កាលពីជាង ១ឆ្នាំមុន ។
ក្រុមអ៊ិស្លាមបង្កើតរដ្ឋតែងតែជ្រើស រើសទាហានកុមារ និងហ្វឹកហ្វឺនឱ្យក្លាយ ទៅជាទាហានពិសេស និងជារនាំងរស់ ក្នុងការការពារគ្រាប់ ក៏ដូចជាវាយ ប្រហារអត្ដឃាតទៅលើទីតាំងនានា៕