យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅបុក​រទេះអូស​អេតចាយ​ដែល​គេ​កំពុង​អូស​តាមផ្លូវ​

0

យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅបុក​រទេះអូស​អេតចាយ​ដែល​គេ​កំពុង​អូស​តាមផ្លូវ​បណ្តាលឱ្យ​ម៉ូតូ​ទៅលើ​ថ្នល់​រងរបួស​ទាំង​ធ្ងន់​ស្រាល​ទាំង​៣​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃទី ១៣ មករា ២០១៥ Image2នៅលើ​កំណាត់​ផ្លូវ​២៧១ ស្ថិតក្នុង​ខណ្ឌទួលគោក ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស៊ី​រ៉ូ​ស មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-7082 បើកបរ​ដោយ​យុវជន​ម្នាក់ និង​រួម​ដំណើរ​ដោយ​យុវជន​២​នាក់​ទៀត ដោយ​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាមផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើក​ទៅបុក​រទេះដឹក​អេតចាយ​ដែល​កំពុង​អូស​តាមផ្លូវ​បណ្តាលឱ្យ​ម៉ូតូ​ដួល​បោក​ទៅលើ​ថ្នល់ រងរ​បូស​ធ្ងន់​ស្រាល​ទាំង​៣​នាក់ ក្នុងនោះ​យុវជន​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​យុវជន​រួម​ដំណើរ​ពីក្រោយ​ពីរ​នាក់​ទៀត រងរបួស​ស្រាល ។​Image3
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​យុវជន​ពីរ​នាក់​រងរបួស​ស្រាល​ត្រូវ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​លាង​មុខរបួស ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សា​ទុកឱ្យ ។ ម្ចាស់​រទេះ​អេតចាយ​មិនបាន​រករឿង​យុវជន​ដែល​បើក​ម៉ូតូ​មក​បុក​រទេះ​អេតចាយ​ខ្លួន​នោះទេ ដោយសារ​ឃើញ​យុវជន​ទាំងនោះ​រងរបួស​ធ្ងន់​ស្រាល ។​Image1