​បុរស​ជា​មេការ​សំណង់​ម្នាក់​ផឹកស៊ី​ស្រវឹង​ហើយ​ត្រឡប់មក​បន្ទប់​ជួល​វិញ​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​

0

ភ្នំពេញ=​បុរស​ជា​មេការ​សំណង់​ម្នាក់​ផឹកស៊ី​ស្រវឹង​ហើយ​ត្រឡប់មក​បន្ទប់​ជួល​វិញ​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​រហូត​បង្ក​ជា​ហិង្សា​វាយ​ទាត់​ធាក់​និង​យក​កាំបិត​បុ័ងតោ​អា​រក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ រួច​រត់​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​Image5២០១៥ ត្រង់ចំណុច​ផ្ទះ​លេខ​49CC បន្ទប់​ជួល​លេខ​១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ ជិន នី អាយុ​២៣​ឆ្នាំ​មុខរបរ​ជា​កម្មការិនី​រោងចក្រ​អ៊ី​ខាង មាន​ស្រុកកំណើត​នៅ​ជិត​ផ្សារ​ទំលាប់ ឃុំ​គី​រី​ចុង​កោះ ខេត្តតាកែវ ចំណែក​បុរស​ជា​ប្ដី​ចិត​កំណាច​នោះ​មានឈ្មោះ ញ៉ែម ពុធ អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​មេការ​សំណង់ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង អ្នក​ទាំង​២​ស្នាក់​ក្នុង​បន្ទប់​ជួល​កើតហេតុ​។​Image6
​បើតាម​សម្ដី​រៀបរាប់​របស់​ស្ត្រី​រងគ្រោះ​ទាំង​ទឹកភ្នែក​កំពុង​ហូរ​និង​ពេទ្យ​កំពុង​ដេរ​មុខរបួស​បាន​រៀបរាប់ថា រូបគាត់​និង​បុរស​ជា​ប្ដី​បាន​រួមរស់​ជាមួយ​អស់​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដោយ​ការរស់់នៅ​មានតែ​រឿង​នៅពេលដែល​បុរស​ប្ដី​ផឹក​ស្រវឹង​ម្ដងៗ​តែងតែ​មករក​រឿង​វាយ​ទាត់​ធាក់​រូបគាត់​រហូត ហើយ​គាត់​ក៏​ធ្លាប់​រលូត​កូន​អស់​ចំនួន​២​ផងដែរ​ដោយសារ​ការ​វាយ​ធ្វើបាប​បុរស​ជា​ប្ដី​។​​លុះ​នៅ​យប់កើតហេតុ​រូបគាត់​បា​ន​ចេញពី​ធ្វើការ​និង​បានរៀបចំ​បាយទឹក​ទុក​សំរាប់​ប្ដី​និង​អង្គុយលេង​នៅមុខ​បន្ទប់​រង់ចាំ​ប្ដី​ត្រឡប់​មកពី​ធ្វើការ​ហូបបាយ​ជុំគ្នា រហូតដល់​វេលា​ម៉ោង​កើតហេតុ​បុរស​ជា​ប្ដី​ក៏បាន​ត្រឡប់​មកដល់​បន្ទប់​ជួល​វិញ​ក្នុង​អាកា​រៈ​ស្រវឹង​ក៏បាន​មករក​រឿង​ចោទប្រកាន់​រូបគាត់ (​ស្ត្រី​ជា​ប្រពន្ធ​) ថា​ទៅលេង​ប្អូនថ្លៃ (​ជា​ប្អូនប្រុស​បង្កើត​ស្ត្រី​រងគ្រោះ ព្រោះ​បុរស​ជា​ប្ដី​មិន​ចិត្ត​ប្អូនថ្លៃ​) ទោះបី​រូបគាត់​ខំ​ពន្យល់​បកស្រាយ​យ៉ាងណា​ក៏​បុរស​ជា​ប្ដី​មិន​ស្ដាប់ Image4ហើយ​បុរស​ជា​ប្ដី​ក៏បាន​អូស​រូបគាត់​ចូលទៅក្នុង​បន្ទប់​រួច​ចាក់សោ​ជាប់ ហើយ​បាន​វាយ​ទាត់​ធាក់​បោចសក់​រូបគាត់​បោក​ផ្ទប់​និង​ជញ្ជាំង រួច​ក៏បាន​យក​កាំបិត​បុ័ងតោ​មក អា​រក​គាត់ ដោយ​រូបគាត់​ព្យាយាម​រើ​បំរាស់​ផងដែរ តែ​រើ​មិន​រួច ក៏ត្រូវ​បុរស​ជា​ប្ដី​អា​រក​បណ្ដាលអោយ​រងរ​បួស​រយះ ក ប្រវែង​៣​សង់ទីម៉ែត្រ​ហូរឈាម លុះ​ពេល​បុរស​ជា​ប្ដី​ឃើញ​ដូច​នោះ​ក៏មាន​ការភិតភ័យ រួច​បើកទ្វារ​បន្ទប់​រត់គេច​ខ្លួន​បាត់​តែម្ដង ភ្លាមៗ​ស្ដ្រី​រងគ្រោះ​ក៏បាន​ខំប្រឹង​ចេញមកក្រៅ​សុំអោយ​ប្រជាពលរដ្ឋ​ជួយ​។​
​បន្ទាប់ពី​កើតហេតុ​ស្ត្រី​រងគ្រោះ​ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជូនទៅ​ពេទ្យ​នៅក្បែរនោះ​ដើម្បី​ព្យាបាល​របួស​ភ្លាមៗ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​មកដល់​កន្លែងកើតហេតុ​ធ្វើការ​សួរនាំ​ប្រជាពលរដ្ឋ​និង​ស្ត្រី​រងគ្រោះ​ដើម្បី​ស្វែងរក​បុរស​ជា​ប្ដី​យកមក​សួរនាំ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕