បន្ទាយមានជ័យ:ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជាហៅកាត់( CDC) ជុំរុញតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែតបង្កើនការវិនិយោគស្រប តាមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ នេះបើតាមជុំនួបរវាង ឯកឧត្ដម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយក រដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារអត្តរក្រសួងនិងអជ្ញាធរក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ១៤ មករា ឆ្នាំ២០១៥។
គោលបំណងនៃជំនួបនេះ ចង់អោយមានជុំរុញការអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ ពិសេសក្នុងក្រុងប៉ោយប៉ែត នាំក្រុមហ៊ុនវិនិយោគពិនិត្យទីតាំងដែលមានសក្ដានុពលស្រាប់ សម្រួលកិច្ចការគយ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងគៀងគរកម្លាំងពលកម្ម សម្រាប់ផ្គត់ផ្គង់អោយរោងចក្រ។
ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ខេត្តបានរៀបចំតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួចហើយគឺ ឆាយឆាយអិនវេសមិន ខូអិលធីឌី និងសាន់កូ ដែលកុំពង់ដំណើការ វិនិយោគអាជវកម្មរបស់ខ្លួន ហើយតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ទៀតបានរៀបចំដាក់សុំណើរសុំទៅក្រសួង។
ឯកឧត្ដម គោ ស៊ុំសារឿត បន្តថាយើងនៅមានបញ្ហាខ្លះ ដែលត្រូវដោះស្រយជូន អ្នកវិនិយោគ រួមមានទាំងការផ្គត់ផ្គង់ភ្លើងទឹក ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងកម្លាំងពលកម្មដែលមានលំហូច្រើនទៅធ្វើការនៅប្រទេសជិតខាង តែទាំងនេះខេត្តបានខិតខំបំពេញនូវតម្រូវការអ្នកវិនិយោគ។
ក្រុមការងារអន្តរក្រសួង បានបន្តចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសសាន់កូ រោងចក្រផល្លិតហាតឌីល តំបន់សេដ្ឋកិច្ចពិសេសពាយព្យ ដែលមានផ្ទៃដីរហូតដល់ ១១០ហិចតា ភ្ជាប់ជាមួយ ផ្លូលំ ផ្លួវដែក ផ្លូវជាតិលេខ៥ និងសក្ដានុពលផ្សេងទៀតដែលជាតម្រូវការចាំបាច់ដល់អ្នកវិនិយោទន់ ស្ថិតនៅសង្កាត់ផ្សាកណ្ដាលនិងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតនៃខេត្តនេះ៕