ខេត្តសៀមរាមៈ នៅព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៥ អង្គការអាយហ្វា នៃប្រទេសអាល្លឺម៉ង់ បាននាំយក គ្រឿងសម្ភារៈបរិក្ខា ជូនដល់មណ្ឌលសុខភាព ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួយ ដល់ផ្នែកវះកាត់ និងឧបករណ៍ ត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋ ដែលសំដៅទៅលើ ស្ត្រី និងកុមារ និងសម្ភារៈជាច្រើនទៀតសម្រាប់ការរក្សាព្យាបាលរបួស។
លោក ស៊ិន ចាន់ថុល ប្រធានមណ្ឌលសុខភាព ពាក់ស្នែង បានឲ្យដឹងថា មណ្ឌលខុសភាពពាក់ស្នែង គឺស្ថិតនៅតាមជនបទ និងជួបប្រទះនូវការខ្វះខាត ទាំងថ្នាំពេទ្យ និងឧបករណ៍ សម្រាប់ធ្វើការព្យាបាល និងមានអ្នក ជំងឺជាច្រើនបានមកបំរើសេវាកម្ម តែបានអង្គការអាល់ហ្វា ដែលជាអង្គការរបស់ ប្រទេសអាល្លឺម៉ង់ បាននាំ យកនូវសម្ភារៈ និងថ្នាំសង្កូវមកដល់ឲ្យមណ្ឌលសុខភាព សម្រាប់ទុកព្យាបាលជំងឺ ជាក់ស្តែងក្នុងថ្ងៃនេះ អង្គការបាននាំយកសម្ភារៈ និងឧបករណ៍ជាច្រើនមុខ ដែលសម្រាប់ប្រើប្រាស់ក្នុងការ ព្យាបាល និងជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកបានបញ្ជាក់ថា សម្រាប់ជំងឺដែលធ្វើឲ្យមានការ ព្រួយបារម្ភណ៍គឺជាជំងឺរលាកផ្លូវដង្ហើមរបស់កុមារ ចំណែកជំងឺផ្សេងៗគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ។
លោក ឡុង ម៉ារ៉ា មគ្គទ្ទេស បានឲ្យដឹងថា លោក Mang Fred ជាប្រធានអង្គការអ៊ីហ្វានេះ ត្រូវបានបង្កើតឡើង ដោយរូបលោក និងបានសហការជា មួយនិងប្រជាជនអាល្លឺម៉ង់ រួមគ្នាជាសមាគមន៍ ព្រមទាំងបានចុះបញ្ជីរ ជាផ្លូវការនៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០១៣ អង្គការអ៊ីហ្វា បានដើរតួនាទីសំខាន់ ក្នុងទិសដៅអនុវត្ត ពង្រឹងទៅលើ វិស័យអប់រំ និងសុខភាព នៅក្នុងសហគមន៍ កុមារ និងមនុស្សពេញវ័យ លោក ឡុង ម៉ារ៉ា មគ្គទ្ទេស បានបន្តថា អង្គការអ៊ីហ្វា មានគំម្រោង នាំយករថយន្តពន្លត់អគ្គីភ័យ ចំនួន ២ គ្រឿងឧបត្ថម្ភដល់ ខេត្តសៀមរាប នៅពេលនេះកំពុងតែ រងចាំឲ្យអាជ្ញាធរ ជួយសម្រួលឯកសារពាក់ព័ន្ឋ ដើម្បីនាំយករថយន្តពន្លត់អគ្គីភ័យមកឧបត្ថម្ភដើម្បីបំរើការនៅក្នុងខេត្តសៀមរាប។
លោក Mang Fred ជាប្រធានអង្គការអ៊ីហ្វា បានឲ្យដឹងថា លោកមានសេចក្តីរីករាយខ្លាំងណាស់ ដែលបាន ជួយដល់ក្នុងវិស័យអប់រំ និងសុខភាព របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដោយយល់ថា ការងារនេះគឺជាការងារចាំបាច់ ត្រូវតែជួយដល់មណ្ឌលសុខភាពដែលមានការខ្វះខាត នូវឧបករណ៍ និងសម្ភារៈ ក្នុងការរក្សាព្យាបាល មិនតែប៉ុណ្ណោះលោក និងសហការជាមួយ ប្រជាជន នៃប្រទេសអាល្លឺម៉ង់ ដើម្បីរកការ ឧបត្ថម្ភនូវឧបករណ៍ជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខភាពរបស់មនុស្ស ។
ដោយ ប៊ុន រដ្ឋា




































