​រថយន្ត​យី​ឌុប​ដឹកឈើ​លេខ​២​អត់​ច្បាប់​ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​សន្ទុក​ហ​ការ​ជាមួយ​ផ្នែក​ព្រៃឈើ​កំពង់ថ្ម

0

ចាប់​បង្ក្រាបបាន​កាលពី​វេលា​ទៀបភ្លឺ​ឈានចូល ថ្ងៃទី​១៥​ខែមករា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ចំនុច​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក​! លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បាន​បង្ហើប​ឲ្យ​ដឹងថា បន្ទាប់​លោក​បានទទួល​ព័​ត៍​មាន​ថា​មាន​រថយន្ត​យី​ឌុប​១​គ្រឿង​ម៉ាក​ASAGRANTO​ព​ណ៏​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B7707 ផ្លូវ​៤ បានធ្វើ​សកម្មភាព​ដឹកឈើ​អត់​ច្បាប់​ឆ្លងកាត់​ខេត្តកំពង់ធំ មកដល់​ទឹកដី​ស្រុក​សន្ទុក លោក​បាន​បញ្ជា​ឲ្យ​កំលាំងចំរុះ​ចុះ​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​ឃើញថា​រថយន្ត​យី​ឌុប​ដឹកឈើ​នេះ​មិនមាន​ច្បាប់​នោះ សមត្ថកិច្ច​20150115_102023_resized_3

ជំនាញ​ក៏បាន​នាំយក​រថយន្ត​ដឹកឈើ​នេះ​មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​ធ្វើការ​វាស់វែង និង​ផាកពិន័យ​ទៅតាម​ច្បាប់ រួម​ជាមួយនិង​អ្នកបើកបរ​ម្នាក់ ឈ្មោះ គិ​ន មិ​ត ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទូក ឃុំ​អង្កាញ់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​!​ឈើ​ទាំងអស់នោះ​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥​នៅ​មិនទាន់​វាស់វែង​នៅឡើយ​ទេ​បើតាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ប្រហែល​ជិត​៣០20150115_093943_resized_3
​ម៉ែត្រគូប​!​បន្ទាប់ពី​រថយន្ត​ល្មើស​ត្រូវបាន​ឃាត់​នោះ ម្ចាស់​ដែលជា​មេ​ឈ្មួញ​រកស៊ី​ឈើ​លោត​
​ឆ័​ត្រ​មានឈ្មោះ​ហៅថា វេតៗ​បាន រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​!
​ប្រភព​ព័​ត៍​មាន​ពី​លោក គិ​ន មិ​ត អ្នកបើកបរ​និង​ជា​ម្ចាស់​រថយន្ត​បាន​និយាយថា​!​លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹកឈើ​ឲ្យ​គេ​ទេ​!​ហើយ​ឈើ​នេះ​បាន​ដឹក​ចេញ​មកពី​ស្រុក​ត្រពាំង​ប្រា​20150115_085507_resized_1 20150115_085406_resized_2
​សាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ លោតឆ័ត្រ​ដឹកយក​ទៅកាន់​ខេត្តតាកែវ​ដើម្បី​លក់​ឲ្យ​ដេប៉ូ​ក៏ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បានតែ​ម្តង​! លោកនាយ​ផ្នែក​ប្រាប់ថា​ចំពោះ​ឈើ​ទាំងអស់នេះ​លោក​ធ្វើការ​ផាកពិន័យ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ ​ដោយ សុផាត​
​ ​ ​ ​ ​ ​ ​ ​