កំពង់ឆ្នាំង៖ក្រោយពីមានការរឹតបណ្តឹងលើ អនាម័យ សណ្តាប់ របស់លោកអភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៤ និងនៅពេលទៀបភ្លឺព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ មនុស្សប្រុសស្រី៣នាក់ ត្រូវបានប្រជាការពារ និងសមត្ថកិច្ចចាប់ខ្លួន ដើម្បីអប់រំនិងធ្វើកិច្ចសន្យានៅពេលពួកគេដឹកសំរាមតាមផ្ទះយកមកចាក់ចោលនៅតាមផ្លូវចិញ្ចើមផ្លូវសាធារណៈក្នុងសង្កាត់កំពង់ឆ្នាំង និងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ករណីទី១ប្រជាការពារ ចាប់បាន ឈ្មោះ ទូច ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា នៅចំណុចខាងកើតស៊ីម៉ាក់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង នៅពេលគេដឹកសំរាមតាមរ៉ឺម៉កម៉ូតូ១គ្រឿងយកទៅចាក់ចោលនៅចំណុចខាងលើ។
ករណីទី២នៅវេលាម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ សមត្ថ កិច្ចនគរបាលប៉ុស្តិរដ្ឋបាលប្អេរចេញល្បាត ចាប់បាននារី២នាក់ឈ្មោះស៊ី ស៊ីថា អាយុ២៩ ឆ្នាំ និងប្អូនស្រីម្នាក់ទៀត រស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ដែលបានជិះម៉ូតូយក សំរាមមួយស្បោងមកបោះចោលនៅចំណុចកែងជ្រុងខាងលិចតារាងបាល់ទាត់មុខសាលា ខេត្តកំពង់ឆ្នាំង។
ក្រោយពីឆ្លងយោបល់លោកអភិបាលក្រុងកំពង់ឆ្នាំង និងលោកចៅសង្កាត់ទាំង២ សមត្ថកិច្ចមូលដ្ឋានបានអប់រំដល់ជនទាំង៣នាក់ខាងលើ និងអោយពួកគេធ្វើកិច្ចសន្យា បញ្ឈប់ ការយកសំរាមមកចាក់ចោលតាមទីសាធារណៈបន្តទៀត បើពេលក្រោយពួកគេ នៅតែប្រព្រឹត្តសមត្ថកិច្ចនិងអាជ្ញាធរ នឹងមិនអត់អោនអោយឡើយ គឺត្រូវធ្វើការផាកពិន័យ តាមផ្លូវច្បាប់។
ទាក់ទងនិងរឿងខាងលើនេះនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកាល
ពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ លោក ឈួរ ចន្ទ័ឌឿន ប្រធានគណៈបញ្ជាការឯកភាព
ខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ទិសដៅអោយអាជ្ញាធរតាមមូលដ្ឋានរឹតអ
នាម័យ សណ្តាប់ធ្នាប់ និងបង្ក្រាបទប់ស្កាត់អោយបានអ្នកលួចដឹកសំរាមយកទៅបោះ ចោល
នៅពេលយប់តាមចិញ្ចើមផ្លូវសាធារណៈ ក៏ដូចតាមទីសាធារណៈនៅក្នុងក្រុង និង
នៅតាមមូលដ្ឋាន ដោយត្រូវធ្ចើការអប់រំ បើមិនរៀងចាលទេត្រូវធ្វើការផាកពិន័យអោយ
បានម៉ឺងម៉ាត់មិនត្រូវអត់ឱនឡើយ៕



































