ហ្វីលីពីន​ព្រួយបារម្ភ​ពី​សន្ដិសុខ​ពេល សម្ដេច​សង្ឃ​កាតូលិក​ធ្វើ​ទស្សនកិច្ច​

0

​រដ្ឋាភិបាល​ហ្វីលីពីន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ស្ថានភាព​សន្ដិសុខ ក្នុង ពេលដែល​សម្ដេច​សង្ឃ​កាតូលិក ហ្វ្រាំង ស៊ី​ស បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង មា​នី​ល នៅ​ថ្ងៃទី​១៥ ខែមករា ។
​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ថា សម្ដេច​សង្ឃ​ហ្វ្រាំង​ស៊ី​ស មាន​វត្ដ មាននៅ​ទីក្រុង​មា​នី​ល​នា​រសៀល​ថ្ងៃទី​១៥ ខែមករា ជាការ​សួរសុខទុក្ខ​ដល់​ពលរដ្ឋ ហ្វីលីពីន​ដែលមាន​អ្នក​កាន់សាសនា គ្រឹ​ស្ទ​រហូតដល់​៤០​ភាគរយ ។h3
​ចំណុច​សំខាន់​នៅក្នុង​ដំណើរ​ទស្សន កិច្ច​នោះ​គឺ​ចូលរួម​ពិធីបុណ្យ​ព្រះ​មី​សា នៅ​រមណីយដ្ឋាន​ក្នុង​ទីក្រុង​មា​នី​ល នា​ថ្ងៃ ទី​១៨ ខែមករា ខាងមុខ ។ អ្នករៀបចំ បុណ្យជាតិ​បាន​ប៉ាន់ប្រមាណ​ថា នឹងមាន ពលរដ្ឋ​ចូលរួម​ប្រមាណ​៦​លាន​នាក់ ដើម្បី​មានឱកាស​បាន​មើលឃើញ សម្ដេច​សង្ឃ​ហ្វ្រាំង​ស៊ី​ស ។
​ក្រៅពីនេះ​សម្ដេច​សង្ឃ​ហ្វ្រាំង​ស៊ី​ស នឹង​ទៅសួរសុខទុក្ខ​ដល់​ពលរដ្ឋ​នៅ​ទំ​បន់ រង​ការបំផ្លាញ​ដោយ​ព្យុះសង្ឃរា​ហេ​យ៉ាន កាលពី​ឆ្នាំ​២០១៣ ។
​ក្រុម​សន្ដិសុខ​ហ្វីលីពីន​បានបង្ហាញ ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ខ្លាច​មានការ ប្រជ្រៀត​ជាន់គ្នា​បណ្ដាលឱ្យមាន​អ្នក ស្លាប់ នៅពេល​ដែលមាន​មនុស្ស​ជាច្រើន ប្រមូលផ្ដុំ​បែបនេះ ។ ក្រុម​ភេរ​វករ​ក៏ បាន​ឆ្លៀតឱកាស​មនុស្ស​មមាញឹក​ច្រើន សម្រាប់​សកម្មភាព​វាយប្រហារ​របស់ ខ្លួន​ផងដែរ ។​h2
​ប្រធានាធិបតី​ហ្វីលីពីន លោក​បែន និក​ណូ អា​កី​ណូ បាន​អំពាវនាវ​ពលរដ្ឋ ដែល​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​នោះ​ត្រូវ តែមាន​ស្មារតី​រឹងមាំ កុំឱ្យ​មាន​ច​ចាច​ល កើតឡើង អាច​ជំរុញឱ្យមាន​ការ​ប្រជៀ​ត ជាន់​លើ​គ្នា​កើតឡើង ។ ប្រធានាធិបតី ហ្វីលីពីន​បានបញ្ជាក់​ទៀតថា ហ្វូងមនុស្ស ឡោមព័ទ្ធ​ចាំមើល​ក្បួន​រថយន្ដ​របស់ សម្ដេច​សង្ឃ​ហ្វ្រាំង​ស៊ី​ស ក៏​អាច​ក្លាយជា គោលដៅ​វាយប្រហារ​របស់​ក្រុម​ភេរ​វករ ផងដែរ ។ ពេលនេះ​សម្ដេច​សង្ឃ​ហ្វ្រាំង ស៊ី​ស ជា​គោលដៅ​សំខាន់បំផុត​របស់ ក្រុម​ភេរ​វករ​ក្នុងការ​វាយប្រហារ ។h1
​ជាច្រើន​ឆ្នាំកន្លងមក ហ្វី​លី​បាន​បាន ខិតខំ​ទប់ទល់​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម​ជ្រុល និយម​ពាក់ព័ន្ធ​នឹង​អាល់​កៃ​ដា​នៅក្នុង ប្រទេស​របស់ខ្លួន ។ ក្រុម​ដែល​តែងតែ វាយប្រហារ​នោះ​គឺ​ក្រុម​អា​ប៊ូ​សា​យ៉ាប 9