ក្រុម​អវកាសយានិក​ជម្លៀស​ខ្លួន​ពី អាមេរិក​ទៅ​រុស្ស៊ី​លើ​ស្ថានីយ​អវកាស អន្ដរជាតិ​ISS

0

​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ក្រុម​អវកាសយានិក​ដែលមាន​សមាជិក ៦​នាក់​នៅលើ​ស្ថានីយ​អវកាស​អន្ដរជាតិ ISS បាន​ភៀសខ្លួន​ពី​តំបន់​អាមេរិក​ទៅ​* កាន់​តំបន់​រុស្ស៊ី​នៅលើ​ស្ថានីយ​អវកាស ដោយសារតែ​មានការ​ប្រកាស​អាសន្ន​ពី ការ​បែកធ្លាយ​សារធាតុ Amoniac ។​
​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ​ថា ក្រុម​អវកាសយានិក​អាមេរិក​៦​រូប​ដែល មាន​ជនជាតិ​រុស្ស៊ី​៣​រូប រុស្ស៊ី​២​រូប និង អ៊ីតាលី​១​រូប​ត្រូវ​ពាក់​មាស់​ការពារជាតិ ពុល​ហើយ​រត់​ទៅកាន់​ប្លុក​របស់​រុស្ស៊ី​នៅ លើ​ស្ថានីយ​ISS ពីរលើក​រួចមកហើយ ។g1
​ពេល​ដំបូង​មានការ​ប្រកាសអាសន្ន ពី​ការ​បែកធ្លាយ​សារធាតុ Atomiac ដែលជា​សារធាតុ​ធ្វើឱ្យ​ត្រជាក់ និង​កម្ដៅ នៅលើ​ស្ថានីយ​អវកាស ។ ក្រោយមក ក្រុម​អវកាសយានិក​ក៏បាន​វិលត្រឡប់ ទៅកាន់​ទីតាំង​របស់​អា​មេ​រិ​ក​វិញ ប៉ុន្ដែ ក្រោយមក​ក៏បាន​មើលឃើញ​សម្ពាធ នៅក្នុង​កាប៊ីន​កើនឡើង​ខ្ពស់​ក៏​បន្ដ​ភៀស ខ្លួន​ទៅ​កន្លែង​រុស្ស៊ី​វិញ ហើយ​បិទទ្វារ​ទីតាំង របស់​អាមេរិក​ជា​បណ្ដោះ​អាសន្ន ។g2
​អ្នកឯកទេស​អង្គការ​ណា​សា លោក Jim Kelly បាន​បញ្ជាក់ថា ដោយសារ តែមាន​កំហុសឆ្គង​នៅ​ប្រព័ន្ធ​កំណត់ គោលដៅ​ក្នុង​ស្ថានីយ​ISS បាន​បង្កឱ្យមាន ការប្រកាសអាសន្ន​បែបនេះ​គឺ​មិនមែន សញ្ញា​បែកធ្លាយ​សារធាតុ Amoniac នោះឡើយ ។ ស្ថានីយ​អវកាស ISS ជាទី តាំងតែ​មួយគត់​ដែល​នៅមាន​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការ​រវាង​រុស្ស៊ី នឹង​អាមេរិក មិន ប៉ះពាល់​ពាក់ព័ន្ធ​នឹង​g4 g3

វិបត្ដិ​អ៊ុយ​ក្រែ​ន ។ ទោះបី​បែបនេះ​ក៏ដោយ ក្រោយពេល អាមេរិក​ដាក់ទណ្ឌកម្ម​រុស្ស៊ី ទីក្រុង​មូ​ស្គូ ក៏មាន​គម្រោង​ឈប់​ប្រើប្រាស់​ស្ថានីយ អវកាស​រួម​ISS ក្រោយ​ឆ្នាំ​២០២០ ។
​បច្ចុប្បន្ន ក្រុម​អវកាសយានិក​១៦ នាក់​កំពុងធ្វើការ​នៅលើ​ស្ថានីយ ISS ហើយ​ប្រាក់​ចំណាយ​សម្រាប់​សកម្មភាព ស្រាវជ្រាវ ភាគី​អាមេរិក​ជា​អ្នកទទួល ខុសត្រូវ 9