ខេត្ដកំពង់ស្ពឺ ៖ ភ្លេងការឮរងំពេញក្នុងភូមិបានអង្រួនបេះដូងប្រពន្ធទី១ដែលអត់ ខាន់ស្លាធ្វើឱ្យនាងឈឺពើតផ្សាយ៉ាងខ្លាំង គ្រាដែលប្ដីធ្លាប់កៀកកើយនិងឱបពេញ ដើមទ្រូងដែលពុំទាន់បាត់ក្លិនខ្លួននៅឡើយ។
ភ្លេងការដែលបានអង្រួនធ្វើឱ្យ ប្រពន្ធទី១រញ្ជួយចិត្ដនេះបានបន្លឺឡើងនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារ មន ខេត្ដកំពង់ស្ពឺ ដែលគេដឹងថា កូន ក្រមុំថ្មីជានារីរស់នៅក្នុងឃុំជាមួយ ប្រពន្ធទី១របស់កូនកំលោះចិត្ដសាវ៉ា។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅក្នុងសាលាសង្កាត់កណ្ដោល ដុំ ក្រុងច្បារមន កើតមានករណីចម្រូង ចម្រាសមួយរវាងបុរសដែលចូលរោង ការជាមួយប្រពន្ធទី១ដោយសារតែបុរសរូបនេះសុំលែងលះដោយប្រាប់ថា យើង អស់មាននិស្ស័យនឹងគ្នាទៀតហើយៗសុំទៅ រៀការជាមួយស្រីក្នុងភូមិ ។ ការសុំចែក ផ្លូវគ្នានេះប្រពន្ធក៏មិនប្រកែកអ្វីដែរព្រោះនាងក៏អស់ចិត្ដនឹង បុរសដែលគ្មានបេះដូងតែនាងសុំផ្ដល់អាហារកិច្ចចិញ្ចឹមកូនហើយ អតីតប្ដីរូបនេះក៏បានយល់ព្រមដែរតែគេឱ្យជាដំណាក់កាលៗ ។
បើតាមចៅសង្កាត់កណ្ដោលដុំឱ្យដឹង ថា ស្ដ្រីដែលប្ដីសុំទៅរៀបការស្រីថ្មីនោះ ឈ្មោះអ៊ុយ សុផាន់ណៃ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិមិញ សង្កាត់កណ្ដោល ដុំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ រីឯបុរស ដែលជាប្ដីសុំបែកផ្លូវទៅរៀបការជាមួយនឹងស្រីថ្មីឈ្មោះ សំ វណ្ណាពិសិដ្ឋ អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិរំលោង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្ដតាកែវ ។
នៅក្នុងថ្ងៃវិវាទនោះបើតាម ស្ដ្រីឈ្មោះ សុ ផាន់ណៃ ជាប្រពន្ធបានឱ្យដឹងថា គេ និងប្ដីបានសែនព្រេនជាមួយគ្នាដោយ មានចាស់ទុំដឹងឮទាំងសងខាងហើយបើ គិតមកដល់ពេលចែកផ្លូវគ្នានេះមានរយៈ ពេលជិត៣ឆ្នាំហើយដោយមានកូនប្រុស ម្នាក់ជាចំណងដៃឈ្មោះផាន់ពិសិដ្ឋ សំណាង អាយុ១ខួប ។ ស្រាប់តែនៅពេល ថ្មីៗនេះប្ដីនាងបានលួចទៅដណ្ដឹងកូនក្រមុំអ្នកភូមិម្នាក់ដើម្បី រៀបការដោយអះអាងថា ខ្លួននៅកំលោះធ្វើឱ្យនាងជាប្រពន្ធ មានការឈឺចាប់ជាខ្លាំងក៏បានទៅដាក់ ពាក្យបណ្ដឹងនៅសាលាសង្កាត់កណ្ដោលដុំដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ និងរក យុត្ដិធម៌ ។
នាងសុផាន់ណៃ បានបន្ដថា នៅពេល ជួបដោះស្រាយគ្នានោះលោកប្ដីរបស់នាង បាននិយាយត្រង់ៗថា “យើងអស់និស័យ នឹងគ្នាហើយៗរូបគេត្រូវការយកប្រពន្ធថ្មីទៀតដែលជាកូនថៅកែឈើដោយ សុខចិត្ដបង់លុយឱ្យនាង៣ពាន់ដុល្លារដើម្បីទុក ចិញ្ចឹមកូនប្រុស” ។ ដំបូងនាងបានទារ ថ្លៃអាហារកិច្ចចំនួន៥ពាន់ដុល្លារតែប្ដីឆ្លើយ ថា មានត្រឹម៣ពាន់ដុល្លារប៉ុណ្ណោះយក ឬមិនយក? បើមិនយកទេ គឺមានតែអត់ ប៉ុណ្ណោះ ។
ដោយខ្លាចក្រែងប្ដឹងឡើងក្ដី មិនឈ្នះនាងក៏សុខចិត្ដទទួលយកលុយ៣ ពាន់ដុល្លារទាំងបង្ហូរទឹកភ្នែក តែខាងប្ដី របស់នាងបានសន្យាថាឱ្យជាដំណាក់កាលៗគឺនៅលើកទី១ឱ្យ១ពាន់ដុល្លារ ហើយសន្យាថា ក្រោយពេលរៀបការហើយនឹង បង់លុយឱ្យបន្ថែមទៀតរហូតគ្រប់ចំនួន តែម្ដង ។
ក្នុងដៃពកូនខ្ចីនាងសុផាន់ណៃ បានបន្ដ ទៀតថា នាងសុខចិត្ដយកលុយដើរចេញ ឱ្យឆ្ងាយមិនចង់ឃើញគេរៀបការនៅក្នុង ភូមិនិងឃើញសភាពបែបនេះទេ នាំឱ្យ នាងទប់ទឹកភ្នែកមិនបាននឹងរឿងរ៉ាវឈ ឺចាប់នេះម្យ៉ាងទៀតនាងក៏សុំផ្ដាំទៅប្រពន្ធក្រោយផងដែរថា “សុំទទួលយកចុះ មនុស្សដូចជាប្ដីនាងម្នាក់នេះ” ។
នាងបានឆ្ងល់ថា ម្ដាយឪពុកកូនក្រមុំ ហេតុអីក៏លើកកូនឱ្យមនុស្សរបៀបនេះ សូម្បីអ្នកភូមិនិងកូនក្មេងនៅក្នុងភូមិ ក៏ដឹងដែរថា កូនកំលោះម្នាក់នេះមាន ប្រពន្ធថែមទាំងមានកូនទៀតនោះ ។
អ្វីដែលប្រពន្ធទី១លើកឡើងខាងលើ នេះនាងចង់មានន័យថា ពួកគេទាំង២នាក់ ធ្លាប់មានអនុស្សាវរីយ៍ស្រឡាញ់គ្នារាប់ មិនអស់រហូត តែគេហ៊ានលះបង់និងអារ សាច់មួយដុំបោះចោលដូច្នេះអនាគត កូនក្រមុំថ្មីអាចមានវាសនាដូចនាងដែរ។
ពាក់ព័ន្ធនឹងវិវាទនេះដែរលោកឌឺ ណន ចៅសង្កាត់កណ្ដោលដុំបានឱ្យដឹងថា ការ ដែលលោកចុះហត្ថលេខាអនុញ្ញាតចេញ ច្បាប់ឱ្យការ ដោយសារតែកូនកំលោះមាន លិខិតបញ្ជាក់ពីអាជ្ញាធរខេត្ដតាកែវថា ភាគីខាងប្រុសនៅលីវទើបលោកហ៊ាន បើគ្មានលិខិតពីខាងខេត្ដតាកែវទេលោកក៏មិនហ៊ានដែរ ។
បើតាមអ្នកភូមិផ្សារសាមគ្គី សង្កាត់ កណ្ដោលដុំបានឱ្យដឹងថា កូនកំលោះត្បាញ អាយឈ្មោះសំ វណ្ណាពិសិដ្ឋ ជាកូនបង្កើត របស់លោកសំផាន់ និងលោកស្រីអ៊ិន សុខា ។ រីឯកូនក្រមុំចូលរោងការឈ្មោះអៀម ស្រីពេជ្រ ជាកូនរបស់លោកតាំង ឃីវគួង និងលោកស្រី អៀ ប៉ោ ជាអ្នករកស៊ីលក់ ឈើម្នាក់មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងខេត្ដកំពង់ស្ពឺ ។
ប្រជាពលរដ្ឋបានលើកឡើងថារឿង កូនកំលោះត្បាញអាយផ្ទុះរឿងអាស្រូវមាន ប្រពន្ធកូនដល់ថ្នាក់នេះទៅហើយមិនគួរ ឪពុកម្ដាយកូនក្រមុំហ៊ានលើកកូនស្រីឱ្យទៀតទេគួរតែផ្ដាច់ពាក្យ ព្រោះបើគេធ្វើបែបនេះបានថ្ងៃក្រោយគេនឹងធ្វើទៅលើកូនស្រីដូចជា ប្រពន្ធដើមមិនខាន ៕



































