​បុរស​ម្នាក់​តាង​ខ្លួន​ជា​មេ​អង្គរក្ស​សម្តេច​តេ​ជោ ដើរ​រើស​អង្គរក្ស​យកលុយ ត្រូវ​ជាប់​ខ្នោះ​នគរបាល​

0

​ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី តាង​ខ្លួន​ជា​មេ​អង្គរក្ស​ម្នាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើរ​រើស​អង្គរក្ស​យកលុយ​ក្នុង​    ម្នាក់ៗ​៦០០​ដុល្លារ ។​

​ហេតុការណ៍​ឃាត់ខ្លួន​បុរស​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃទី​១៤ មករា ២០១៥ នៅ​ចំណុច​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។ បុរស​ជាប់​សង្ស័យ​ឈ្មោះ សុខ រិ​ន អាយុ​៤៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ តែ​តាង​ខ្លួន​ជា​មេ​អង្គរក្ស​ម្នាក់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី រស់នៅ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ។​z1
​តាម​សម្តី​របស់លោក​ប៊ុត ប៊ុនធឿន​អធិការនគរបាល​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​បាន​ដើរ​រើស​អង្គរក្ស​ជាច្រើន​នាក់​យកលុយ​នៅក្នុង​ស្រុក​បសេដ្ឋ ហើយក៍​បន្តធ្វើ​សកម្មភាព​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់​ទៀត ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ 1I 6068 ប៉ុន្តែ​ជនសង្ស័យ​បាន​កែ​មក​ស្លាក​លេខ 1I 6868 ។​
​លោក​បាន​បន្តថា ដោយសារ​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ម្នាក់​ឈ្មោះ ឈៀក ធឿន អាយុ ៤៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្តុក ឃុំ​ស្វាយ​ចចឹក ស្រុក​បសេដ្ឋ និង​បានទទួល​ព័ត៌មាន​ថា​មាន​អ្នក​ចាញ់បោក​ជននេះ​ជាច្រើន​នាក់​ទៀត ទើប​សមត្ថកិច្ច​ឈានទៅ​ស្រាវជ្រាវ​និង​ធ្វើ​ឃាត់ខ្លួន​បាន​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ។​z2
​នៅពេលនេះ ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​កាត​តាមច្បាប់ ៕​