គោយន្ត​កែច្នៃ​ចំណុះ​៥​តោន​ដឹក​ដំឡូង​មី​មួយគ្រឿង​បើកបរ​មិន​ប្រយ័ត្ន​ពេល​ចុះ​ចំណោទ​ក្រឡាប់​ស្លាប់ តៃកុង​ម្នាក់​

0

ខេត្តរតនគិរីៈ គោយន្ត​កែច្នៃ​ចំណុះ​៥​តោន​ដឹក​ដំឡូង​មី​មួយគ្រឿង​បើកបរ​មិន​ប្រយ័ត្ន​ពេល​ចុះ​ចំណោទ​ក្រឡាប់​ស្លាប់ តៃកុង​ម្នាក់​និង​ព្រួ​ម្នាក់​របួស​ធ្ងន់ធ្ងរ​នៅ​ស្រុក​អូរ​យ៉​ដាវ​។​
​ហេតុការណ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ចុះ​ចំណោទ ចំការ​តាខេ​ង ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ​។​x4
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​គោយន្ត​កែច្នៃ​មួយគ្រឿង​ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយមាន​ផ្ទុក​ដំឡូង​មី​ពេញ​គោយន្ត លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​គោយន្ត​ច​ចុះ​ចំណោត ជាន់​ហ្វ្រា​ង​ខ្លាំង​បណ្តាលអោយ​គោយន្ត​ក្រឡាប់​បោក​និង​ផ្លូវ​ថ្នល់ជាតិ បណ្តាលអោយ​x3

តៃកុង​បើក​រប​ឈ្មោះ​សុខ វី​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ម្នាក់​ត្រូវបាន​គោយន្ត​បោក​ផ្ទុក​ទៅលើ​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ព្រមទាំង​ព្រួ​ម្នាក់​រួម​ដំណើរ​ជាមួយ​ឈ្មោះ ផាន់ ផាត អាយុ​២៥​ឆ្នាំ ទទួលរង​របួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅឯ​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ​។​x1
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​ជួយ​អន្តរាគមន៍​យក​សាកសព​តៃកុង​បើកបរ​គោយន្ត​ប្រគល់អោយ​ក្រុមគ្រួសារ​និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​គោយន្ត និង​ដំឡុង​ប្រមូល​ច្រក​ប៉ោ​វ​ត្រូវ​សាច់ញាតិ​ដឹកយក​ទៅ​លំនៅដ្ឋាន​វិញ​៕