ឥណ្ឌា​ប្រទះឃើញ​សាកសព​ជាង​១០០​នាក់​អណ្ដែត​នៅ​ដង​ទន្លេ​

0

​គិត​មកទល់ពេលនេះ គេ​បាន​រកឃើញ សាកសព​ជាង​១០០​នាក់​អណ្ដែត​នៅលើ ដង​ទន្លេ​មួយ​នៅ​រដ្ឋ​អ៊ុយ​តា​ប្រា​ដែ​ស ។ សាកសព​ជាច្រើន​ត្រូវ​សត្វ​ឆ្កែ និង​សត្វ ត្មាត​ហែក​ស៊ី ។​
​សាកសព​ដំបូង​គេ​បង្អស់​ត្រូវបាន​គេ រកឃើញ​នៅក្នុង​ស្រុក Unnao រដ្ឋ​អ៊ុយ តា​ប្រា​ដែ​ស ។ ពលរដ្ឋ​ក្នុង​តំបន់​បាន មើលឃើញ​ទិដ្ឋភាព​សាកសព​មនុស្ស ត្រូវ​សត្វ​ត្មាត សត្វ​ឆ្កែ​ហែក​ស៊ី​ពាស វាល​ពាសកាល ។

f1មន្ដ្រី​ឥណ្ឌា​បានឱ្យដឹង ថា គិត​មកដល់​ថ្ងៃទី​១៤ ខែធ្នូ មាន​សាក សព​១០៤​នាក់​ត្រូវបាន​រកឃើញ​។ របាយ ការណ៍​បានឱ្យដឹងថា សាកសព​ទាំងនោះ ត្រូវបាន​សាច់ញាតិ​នាំទៅ​អណ្ដែត​ចោល ក្នុង​ដង​ទន្លេ ឬក៏​កប់​នៅក្បែរ​មាត់ទន្លេ ដោយសារតែ​គ្រួសារ​គ្មាន​លទ្ធភាព​គ្រប់ គ្រាន់​សម្រាប់ធ្វើ​ពិធីបុណ្យ​សព​ត្រឹមត្រូវ​។​f2
​ស្ថានភាព​សាកសព​អណ្ដែត​នៅលើ ដង​ទន្លេ​មិនមែន​អ្វី​ចម្លែក​នោះឡើយ ប៉ុន្ដែ​គេ​កម្រ​ឃើញ​សាកសព​យ៉ាងច្រើន អណ្ដែត​ព្រម​គ្នា​បែបនេះ​ណាស់ ។ ពល រដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព ក៏បាន​យក​សាក សព​ទៅ​អណ្ដែត​ចោល​នៅ​ទន្លេ​គង្គារ ដែល​គេ​ចាត់ទុកថា​ជា​តំបន់​ស័ក្ដិសិទ្ធិ បំផុត​សម្រាប់​អ្នក​ដែល​បាន​ស្លាប់ទៅ ។f4
​លោក Saumya Agarwal មន្ដ្រី ក្នុង​តំបន់​បានឱ្យដឹងថា ដោយសារតែ​ទឹក ដង​ទន្លេ​ស្រក​ចុះ ទើប​សាកសព​ដែល​កប់ នៅ​ច្រាំងទន្លេ​ត្រូវ​ជន​លិច ពេលនេះ​ទើប អណ្ដែត​សាកសព​ចេញ ។ មន្ដ្រី​ទទួលខុស ត្រូវ​ក្នុង​តំបន់​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ ទៅកាន់​ដង​ទន្លេ​គង្គា​ដើម្បី​ត្រួតពិនិត្យ ឌី​អិន​អេ ។ f5
​ក្រុម​សកម្មជន​បរិស្ថាន​បង្ហា​ញ​ការ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​បរិ​- ស្ថាន​នៅពេល​សាកសព​ស្អុយរលួយ​ប៉ះ ពាល់​ដល់​សុខភាព​ពលរដ្ឋ​រស់នៅ​តាម ដង​ទន្លេ​នោះ ។ ទន្លេ​គង្គា​មាន​ពលរដ្ឋ​រស់ នៅតាម​បណ្ដោយ​នោះ​ដល់​ទៅ​ជាង​៤០០ លាន​នាក់ ដូច្នេះ បើ​កម្រិត​ទឹកទន្លេ​កខ្វក់ ខ្លាំង​ឡើង​នឹង​គំរាមកំហែង​ដល់​ជីវិត របស់​ពលរដ្ឋ​ទាំងនោះ ។f6 f7
​ទន្លេ​គង្គា​មាន​ប្រវែង​២.៥០០​គីឡូ ម៉ែត្រ​ហើយក៏​ជា​ដង​ទន្លេ​ដែល​កខ្វក់ បំផុត​នៅ​ទីនោះ ។ នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ធ្លាប់បាន​សន្យា នឹងធ្វើ​ឱ្យ​ដង​ទន្លេ​នោះ​ប្រសើរ​ឡើងវិញ ប៉ុន្ដែ​ត្រូវ​ចំណាយ​ប្រាក់​រាប់សិប​ពាន់ លាន​ដុល្លារ 9