​កុមារ​ជាង​៣១០​នាក់​នៅ​ជនបទ​ត្រូវ​បានជា​អង្គការ​កុមារ​កម្ពុជា​ជួយ​សម្រួល​ដល់​ជីវភាព​និង​ការសិក្សា​

0


សៀមរាបៈ កុមារ​ជនបទ​ដាច់ស្រយាល​រៀន​នៅ​សា​លាប​អនុវិទ្យាល័យ​អង្គរធំ​ជាង​៣១០​នាក់ ស្ថិតនៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ត្រូវបាន​ជំនួយ​ឧបត្ថម្ភ ទាំង​សំលៀកបំពាក់ កន្លែង​ស្នាក់នៅ​សម្រាប់​សិក្សា និង​អាហារ ព្រមទាំង​បណ្តុះបណ្តាល​នូវ​Image13ចំណេះដឹង​ទាំង​បច្ចេកវិជ្ជា និង​កសិកម្ម ព្រមទាំង​អាហារ​រូបករណ៍ ផ្សេងៗ​ដល់​សិស្ស​ដែលមាន​ជីវភាព​ក្រីក្ររ​។​​លោក សំណាង គ្រូបង្រៀន​ភាសា​បាន​ឲ្យឹ​ង​ដឹងថា សាលា​អនុវិទ្យាល័យ ស្ថិតនៅ​ក្នុងភូមិ​ពាក់​ស្នែង​ថ្មី នេះ​ស្ថិតនៅ​ដាច់ស្រយាល​ពី ទីក្រុង​នឹង​ជា​តំបន់​មួយ​ស្ថិតនៅក្នុង​ភាពក្រីក្ររ មាន​សិស្ស​ចូលរៀន​ចំនួន ៣១០​នាក់ មាន​សិស្សស្រី ២១៥​នាក់ Image14លក្ខណៈ​សំខាន់​នៃ​សាលា​នេះ គឺ​សិស្ស​ទាំងអស់នេះ មាន​អាហារ​ហូបចុក ចំនួន​២​ពេល សម្រាប់​សិស្ស​ដែល មក​រៀន រី​ឯក​សិស្ស​ដែល​ស្នាក់​នៅក្នុង​សាលា​និង​មាន អាហារ​៣​ពេល ព្រមទាំង​លោកគ្រូ អ្នកគ្រូ តាមរយះ អង្គ​ការជួយ​ក្មេង​ក្នុងប្រទេស​កម្ពុជា ដែលមាន​ការិយាល័យ​នៅ​ប្រទេស​អាល្លឺម៉ង់ បានផ្តល់​អាហារ​ឧបត្ថម្ភ​ដូច ជា​សំលៀកបំពាក់ សម្ភារៈ​សិក្សា អាគារ​ស្នាក់នៅ​សម្រាប់​សិស្ស​ក្រីក្ររ ដែលមាន​ផ្ទះ​នៅ​ឆ្ងាយ ដែល​មិនមាន លទ្ធភាព​Image12ក្នុងការ​ទៅមក លោកគ្រូ អ្នកគ្រូ​បាន​បង្រៀន​សិស្ស​ទាំងអស់​បាន​ចូលរៀន​ចំនួន​២​ពេល រីឯ​ការ​ស្នាក់ នៅ​គឺមាន​បន្ទប់​ត្រូវបាន​បែងចែក​ប្រុស​ស្រី និង​មាន​សណ្តាប់ធ្នាប់​វិន័យ​ត្រឹមត្រូវ ។​
​លោក សេង សុខ​ជា ប្រធាន​គ្រប់គ្រង​សាលា ក្នុង​អង្គ​ការជួយ​កុមារ​កម្ពុជា បាន​ឲ្យ​ដឹងថា កម្មវិធីសិក្សា​នៅក្នុង សាលា​មាន ការបង្រៀន Computer ភាសា​អង្គ​គ្លេ​ស ផ្នែក​កាត់ដេរ និង​Image16ផ្នែក​តន្ត្រី និង​កម្មវិធីសិក្សា​តាម​ក្រសួង​អប់រំ នៃ​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ​ក្រៅពី​ម៉ោង​សិក្សា សិស្ស​ទាំងអស់​ត្រូវបាន​បណ្តុះបណ្តាល ឲ្យ​មាន​ជំនាញ​ខាង ដាំ​ដំណាំ​គ្រួសារ និង​ដំណាំ​កសិកម្ម ចំណែក​ការយកចិត្តទុកដាក់រ​បស់​ប្អូន ត្រូវបាន​ចាប់អារម្មណ៍​និង​ចង់​ចេះ​ចង់ដឹង ក្នុង​កម្មវិធី​សិ​ស្សា ក្នុងនោះដែរ​ក៏​សូម​សំណូមពរ ឲ្យ​អង្គការ​នានា​ចុះជួយ​ដល់ ប្អូន ដែល​កំពុង​សិ​ស្សា​នៅតាម​ជនបទ​បន្ថែមទៀត ដើម្បី​ឲ្យ​កុមារ​ក្រីក្ររ មាន​ឳ​កាស​ក្នុង​ការបន្ត​កា​សិក្សា ឈានទៅ​ប្រឡង​នៅ​មហាវិទ្យាល័យ​បាន​ដូច​សិស្ស​ដ៏​ទៃ​។​
ដោយ ប៊ុន រដ្ឋាImage15 Image18 Image10